王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីង៖ ស្មារតីប្រឆាំងនឹងការឈ្លានពានបានលើកទឹកចិត្តដល់ប្រជាជនចិនក្នុងការតស៊ូដើម្បីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ

2020-09-04 15:04:34 cri

ពាក្យសម្តី ៥ ឃ្លារបស់លោក ស៊ី ជីនភីង ទទួលបានការទះដៃគាំទ្រយ៉ាងកក់ក្តៅ ៥ លើក

      ថ្ងៃទី​៣ខែកញ្ញា​ ​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិ​ន​ ​ប្រធានរដ្ឋ​និងជា​ប្រធាន​គណៈកម្មាធិការយោធា​មជ្ឈិម​ចិន​បាន​គូសបញ្ជាក់​នៅ​ក្រុង​ប៉េកាំងថា​ ​ប្រជាជន​ចិន​បាន​ពូនជ្រំស្មារតីដ៏មហិមា​ស្តីពី​ការ​ប្រឆាំងនឹងការឈ្លានពានក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពា​នរបស់ជប៉ុន​ ​ស្មារតីនេះ​នឹង​លើកទឹកចិត្ត​ជានិច្ច​ដល់ប្រជាជនចិន​ក្នុងការ​ពុះពារ​ឧបសគ្គនិងការលំបាកគ្រប់បែបយ៉ាង​ ក៏ដូចជា​តស៊ូ​ដើម្បីសម្រេច​ភាពរុងរឿង​ដ៏មហិមា​របស់​ប្រជាជាតិចិនឡើងវិញ​​។​

      នា​ល្ងាចថ្ងៃដដែល​ ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋ​ចិន​និង​​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិនបាន​ធ្វើ​ពិធីសំណេះសំណាលនៅវិមាន​សភា​ប្រជាជន​ ដើម្បីរំលឹក​ខួបទី​ ​៧៥​ នៃ​សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការ​ឈ្លានពាន​របស់​ជប៉ុន​​ និង​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីសពិភពលោក​។​

      លោក​ស៊ីជីនភីងបានគូសបញ្ជាក់​ថា​ ​​សង្គ្រាមប្រជាជនចិនប្រឆាំងនឹងការ​ឈ្លានពាន​របស់​ជប៉ុន​​ជាការចាប់ផ្តើម​នៃ​សង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក​។ ​ការ​យកជ័យជម្នះ​ក្នុងសង្គ្រាមដែល​ប្រជាជនចិនប្រឆាំងនឹងការ​ឈ្លានពាន​របស់​ជប៉ុនបាន​​​ធ្វើ​ឱ្យ​ប្រជាជនចិន​ទទួល​បាន​ការ​គោរព​ពីសំណាក់​ប្រជាជន​លើពភពលោកដែល​ស្រឡាញ់​សន្តិភាព​។​

       លោក​ស៊ីជីនភីងបានគូសបញ្ជាក់ទៀត​​ថា​ ​​ការ​សម្រេច​ការ​ស្តារ​ភាពរុងរឿង​ដ៏មហិមា​របស់ប្រជាជាតិចិនឡើងវិញ​​ ចាំបាច់ត្រូវ​ប្រកាន់ខ្ជាប់នូវ​ការ​ដឹកនាំ​នៃ​បក្ស​កុម្មុយនិស្តចិន​ ​ការ​តម្កល់​ប្រជាជន​ជាស្នូល​ ​ប្រកាន់ខ្ជាប់​ស្មារតីតស៊ូប្រយុទ្ធ​និង​ដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកប​ដោយសន្តិភាព​យ៉ាង​ដាច់ខាត​មិន​ងាករេ​។

លោកស៊ីជីនភីង៖ ស្មារតីប្រឆាំងនឹងការឈ្លានពានបានលើកទឹកចិត្តដល់ប្រជាជនចិនក្នុងការតស៊ូដើម្បីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ_fororder_1126449845_15991421974541n

លោក ស៊ី ជីនភីង​បានបញ្ជាក់ថា នរណាក្តី កម្លាំងណាក្តីបើប៉ុនប៉ងមួលបង្កាច់ប្រវត្តិសាស្ត្រ​នៃបក្សកុម្មុយនិស្តចិន ​លាបពណ៌លើធាតុពិត​និងកម្មវត្ថុនៃបក្សកុម្មុយនិស្តចិន នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងមួលបង្កាច់​និងកែប្រែមាគ៌ា​សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ​បដិសេធហើយលាបពណ៌លើសមទ្ធផលដ៏មហាអស្ចារ្យ​នៃការកសាងសង្គមនិយមរបស់ប្រជាជនចិន​​ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងកាត់ផ្តាច់បំបែកបំបាក់បក្សកុម្មុយនិស្តចិននិងប្រជាជនចិន ប៉ុនប៉ងធ្វើឱ្យបក្សកុម្មុយនិស្តចិននិង​ប្រជាជនចិន​ប្រឆាំងនឹងគ្នា ​​នោះ​​​ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី​ បើប៉ុនប៉ង​ប្រើឧបាយកលអនុត្តរភាព ដើម្បីដាក់ឆន្ទៈរបស់ខ្លួន​ទៅលើប្រជាជនចិន​ដោយបង្ខំ ចង់កែប្រែ​ទិសដៅវិវឌ្ឍ​របស់ប្រទេសចិន​និងរារាំងប្រជាជនចិន​បង្កបង្កើត​ជីវភាព​ល្អបវរ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!នរណាក្តី កម្លាំងណាក្តី បើប៉ុនប៉ងបំផ្លាញ​ជីវភាពសុខសន្តិភាព និងសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិន បំផ្លាញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ​រវាងប្រជាជនចិនជាមួយប្រជាជនប្រទេសដទៃផ្សេង និងបំផ្លាញបុព្វហេតុសន្តិភាពនិងវឌ្ឍនភាពដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ នោះ ប្រជាជនចិនមិនទទួលយកជាដាច់ខាត!

អ្នកបកប្រែ:王昭君

ពិភាក្សា()