郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

  • លោកស៊ីជីនភីងប្រកាសយ៉ាងឱឡារិកថា យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង
  • ចំនួនកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនចិនត្រូវជាជាង៧០ភាគរយនៃចំនួនប្រជាជនក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នា ​ ដែលរួមចំណែកជាកម្លាំងចិនសម្រាប់ជំរុញការកសាងសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ
  • លោកស៊ីជីនភីង៖ បក្ស​កុម្មុយនិស្ត​ចិន​ជា​កម្លាំង​ដឹកនាំ​គួរ​ឱ្យ​ទុកចិត្ត​​បំផុត​​ក្នុង​ការ​ដឹកនាំ​ប្រជាជន​ចិន​បន្ត​​បើកទំព័រ​ប្រវត្តិសាស្ត្រ​​ថ្មី​និង​ឆ្ពោះទៅ​រក​ការ​​​វិវឌ្ឍ​​រីកចម្រើន​​ថ្មី​​
  • លោកស៊ីជីនភីង៖ការអភិវឌ្ឍ​ជនបទ​ជា​ភារកិច្ចសំខាន់​នៃ​​​ការស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិនឡើងវិញ ​ត្រូវ​ជំរុញ​ឱ្យ​កសិករ​មានជីវភាព​ធូរធារ​​
  • លោកស៊ីជីនភីង៖ភាពក្រីក្រមិនមែនជាសង្គមនិយមទេ
  • បទវិភាគ៖ មើល “លេខសម្ងាត់លុបបំបាត់ភាពក្រីក្រ”របស់ប្រទេសចិនពីភាពយន្តទូរទស្សន៍ចិន «មនោសញ្ចេតនាចំពោះ ស្រុកកំណើត»
  • Music Radio

    00:00:00 /
    00:00:00

    តាងនាមប្រទេសជាតិ ធ្វើសកម្មភាពរំលឹក

    2020-09-03 22:23:33 cri

       ថ្ងៃនេះជាថ្ងៃរំលឹក​ដែល​គួរឱ្យ​ប្រជាជន​ពិភពលោក​ទាំង​មូល​ចងចាំរហូត ។

    ៧៥ឆ្នាំមុន ​ប្រជាជនចិន​ឆ្លងកាត់​ការប្រយុទ្ធ​ប្រកបដោយ​ភាពលំបាក​លំបិន​អស់រយៈពេល​១៤ឆ្នាំ ​ទទួលបាន​ជ័យជម្នះ​ដ៏​មហិមានៃ​សង្គ្រាម​ប្រឆាំង​ការឈា្លនពាន​របស់ជប៉ុន ​ ​ហើយបាន​ប្រកាសពី​ជ័យ​ជម្នះ​ទាំង​ស្រុង​នៃ​សង្គ្រាម​ប្រឆាំង​ហ្វាស៊ីស​ ធ្វើ​ឱ្យ​ពិភពលោកមាន​ពន្លឺ​សន្តិភាព​ម្តងទៀត​ ។

    ថ្ងៃនេះ​ យើង​តាង​នាម​ប្រទេសជាតិ​ធ្វើ​សកម្មភាព​រំលឹក​ ។

    តាង​នាម​ប្រទេស​ជាតិ រំលឹក​វិញ្ញាណក្ខន្ធបងប្អូន​ជនរួម​ជាតិ​ដែល​បាន​រង​គ្រោះ​និងវីរបុរស​ក្នុង​សង្គ្រាម​ប្រឆាំង​ការ​ឈា្លនពាន​របស់​ជប៉ុន ។

    តាង​នាម​ប្រទេស​ជាតិ ផ្សព្វផ្សាយ​ស្មារតី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ជប៉ុន សម្រេច​​ភាព​រុង​រឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន ។

    តាង​នាម​ប្រទេស​ជាតិ គាំពារ​របៀប​រៀប​រយ​អន្តរជាតិ​ដែល​បាន​បង្កើតឡើង​បន្ទាប់​ពីបញ្ចប់​សង្គ្រាម​ និង​គាំពារ​សន្តិភាព​ពិភពលោក ។

           កាលពី​ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ​១៩៣៧ ​នៅក្បែរ​ស្ពាន​Lugouqiaoដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ក្រុង​ប៉េកាំង កង​ទ័ព​ជប៉ុន​បានបង្ក​​ហេតុការណ៍​៧​កក្កដា​ ដែលធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ទាំង​ជាតិ​និង​អន្តរជាតិ។ ហេតុការណ៍​៧​កក្កដា​គឺ​ជា​ការ​ចាប់​ផ្តើម​នៃ​សង្រ្គាម​ឈ្លាន​ពាន​ប្រទេស​ចិន​ដោយគ្រប់​ជ្រុង​ជ្រោយ​របស់ចក្រពត្តិ​និយមជប៉ុន ។ ឆ្លង​កាត់​ការ​តស៊ូ​ប្រយុទ្ធ​យ៉ាង​លំបាត​លំបិន នៅ​ចុង​បំផុត ប្រជាជន​ចិនទទួល​បាន​ជ័យ​ជម្នះដ៏​មហិមានៃ​សង្រ្គាម​រំដោះ​ជនជាតិ ​ជប៉ុនបាន​​ប្រកាសសុំចុះ​ចាញ់ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ថ្ងៃទី ១៥​ខែ​សីហា​ឆ្នាំ​១៩៤៥។

    ចាត់ទុក​ប្រវត្តិសាស្ត្រ​ជាមេរៀន​ ស្វែងរក​អនាគតដ៏​ល្អបវរ ​មនុស្សជាតិ​ដែលធា្លប់​ទទួលរង​ទុក្ខវេទនា​ឈឺចាប់ពី​សង្គ្រាម​​មិនចង់កើតមាន​​សង្គ្រាម​ម្តងទៀត​ សន្តិភាព​និងការអភិវឌ្ឍ​បានក្លាយជា​និន្នាការ​ពិភពលោក​នាពេល​បច្ចុប្បន្ន ៕

     

    អ្នកបកប្រែ:郭翔青

    ពិភាក្សា()

    ព័ត៌មានវីដេអូ ច្រើនទៀត  >