孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#​បទវិភាគ៖​ការធ្វើជា​អ្នកសមគំនិត​របស់​សហរដ្ឋអាមេរិក​គ្រាន់តែនឹង​បំផ្លាញដល់​ផលប្រយោជន៍​របស់ខ្លួននោះទេ​ កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​ទើបជាវិធីត្រឹម​ត្រូវ​

2020-07-24 15:13:12 cri

#CCFR Comment#​បទវិភាគ៖​ការធ្វើជា​អ្នកសមគំនិត​របស់​សហរដ្ឋអាមេរិក​គ្រាន់តែនឹង​បំផ្លាញដល់​ផលប្រយោជន៍​របស់ខ្លួននោះទេ​ កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​ទើបជាវិធីត្រឹម​ត្រូវ​_fororder_蓬佩奥1

    ក្នុងអំឡុង​ពេលបំពេញ​ទស្សនកិច្ចនៅ​ប្រទេសអង់គ្លេស​និងដាណឺម៉ាក​នាពេលថ្មីៗ​កន្លងទៅ​នេះ ​លោក Mike ​Pompeo ​រដ្ឋមន្ត្រីការបរទេស​អាមេរិកបាន​ផ្សព្វផ្សាយ​ពាក្យសម្តី​ខុសទំនង​ប្រឆាំងនឹង​ប្រទេសចិន​ពេលដល់រាល់​ទីកន្លែង​ ដោយស្រែកថា​ នឹងបង្កើត​សហព័ន្ធថ្មីមួយ​សម្រាប់ទប់ទល់នឹង​ការគំរាមកំហែង​ពីប្រទេសចិន ​ដូចនេះ ​បាន​ធ្វើឱ្យដំណើរនៅ​អឺរ៉ុបលើក​នេះប្រែ​ក្លាយជាដំណើរ​ប្រឆាំង​ប្រទេសចិន​ដែល​អូស​ទាញ​ប្រទេស​ដទៃ​ទៀត​ឱ្យ​ចូលជាសម្ព័ន្ធមិត្ត​របស់អាមេរិក ។

    ក្នុងនាមជា​មន្ត្រីការទូត​ទីមួយ​របស់​សហរដ្ឋអាមេរិក ​ពេលថ្មីៗ​កន្លងទៅនេះ ​លោក Mike ​Pompeo ​តែងតែ​ស្រែកចំពោះ​អឺរ៉ុប ប៉ុនប៉ង​អុជអាលឱ្យអឺរ៉ុប​បដិបក្ខគ្នា​ជាមួយនឹង​ប្រទេសចិន ​។ ក្នុងដំណើរ​នៅអឺរ៉ុបលើក​នេះ ​លោក Mike​ Pompeo​ បានសម្តែង​ការកោតសរសើរ​ចំពោះ​អង់គ្លេសដែល​កាន់គោលជំហរ​ដ៏រឹងចចេស​ចំពោះ​ក្រុមហ៊ុន ​HUAWEI ​របស់ចិន នេះ​ត្រូវអ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធើណេត​អង់គ្លេស​ជាច្រើន​បង្ហាញថា ​អាមេរិកគឺ​បានបង្កប់នូវ​ពុតត្បុត ​ហើយសម្គាល់ថា ​ការវាយតម្លៃ​របស់លោក​ Mike Pompeo ​គឺមានន័យថា ​សហរដ្ឋអាមេរិក​បានគ្រប់គ្រង​រដ្ឋាភិបាល​អង់គ្លេសហើយ​ នឹងធ្វើឱ្យ​សហរដ្ឋអាមេរិក​មានភាពមហិមា​ម្តងទៀត​តាមរយៈការដាក់​សម្ពាធទៅលើ​អង់គ្លេស ។ ​ឥស្សរជន​វិភាគបង្ហាញថា ​ពេលទំនាក់ទំនង​ចិននិងអង់គ្លេស​ត្រូវចាប់ពង្រត់​ដោយកម្លាំង​ប្រឆាំងនឹង​ប្រទេសចិន​ដូចជាលោក ​Mike Pompeo ​ជាដើម ​នោះ ប្រជាជន​អង់គ្លេសនឹង​បង់តម្លៃយ៉ាង​ធ្ងន់ធ្ងរនៅ​ទីចុងបំផុត ។

    តាមការពិត ​ប៉ុន្មានឆ្នាំកន្លង​ទៅនេះ ​សហរដ្ឋអាមេរិក​និងអឺរ៉ុបមាន​ការខ្វែងគំនិតគ្នា​លើបញ្ហាជាច្រើន​ដូចជា ​ថវិកា​ការពារជាតិ​ បញ្ហា​នុយគ្លេអ៊ែរអ៊ីរ៉ង់ ​ការពិគ្រោះ​ពិភាក្សាផ្នែក​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ព្រមទាំង​បញ្ហាតើ​ត្រូវដោះស្រាយ​ទំនាក់ទំនង​ជាមួយ​អង្គការអន្តរជាតិ​យ៉ាងណា​ជាដើម ​ស្នាមបំបែក​នៃទំនាក់ទំនង​ទ្វេភាគីកាន់តែ​ខ្លាំងឡើងៗ​ពីមួយថ្ងៃទៅ​មួយថ្ងៃ ។​ ជាពិសេស​គឺក្នុងអំឡុងពេល​ជំងឺកូវីដ១៩​បានរីករាល​ដាលនៅ​ទូទាំងពិភពលោក ​សហរដ្ឋអាមេរិក​បានប្រព្រឹត្តអំពើ​ឯកតោភាគីនិយម​មួយចំនួន ​ដូចជា ការទប់​ស្កាត់សម្ភារៈ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​របស់ប្រទេស​អឺរ៉ុប ​ហាមមិនឱ្យ​ប្រជាពលរដ្ឋ​សហភាពអឺរ៉ុប​ចូលដែន​អាមេរិកដោយ​ឯកតោភាគីនិង​មិនចូលរួម​មហាសន្និបាត​សន្យារួមចំណែក​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩​អន្តរជាតិជាដើម ប្រ​ការទាំងនេះ​សុទ្ធតែធ្វើឱ្យ​អឺរ៉ុបខកចិត្ត​យ៉ាងខ្លាំង ។

#CCFR Comment#​បទវិភាគ៖​ការធ្វើជា​អ្នកសមគំនិត​របស់​សហរដ្ឋអាមេរិក​គ្រាន់តែនឹង​បំផ្លាញដល់​ផលប្រយោជន៍​របស់ខ្លួននោះទេ​ កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​ទើបជាវិធីត្រឹម​ត្រូវ​_fororder_欧盟1

    ឆ្នាំនេះជាខួប​ទី៤៥នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវទូតរវាងចិន​និងសហភាព​អឺរ៉ុប រំលឹក​ឡើងវិញពី​អតីតកាល ​ភាគីទាំងពីរ​ចិននិងអឺរ៉ុប​មាន​ផលប្រយោជន៍រួម​យ៉ាង​ទូលំទូលាយ​ក្នុងវិស័យ​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ​ពហុភាគីនិយម​និងអភិបាលកិច្ច​ជាសកលជាដើម​ ដូច្នេះ ​កិច្ចសហប្រតិបត្តិការ​និងឈ្នះ-ឈ្នះ​ជាមូលដ្ឋាន​សំខាន់នៃ​ទំនាក់ទំនង​ទ្វេភាគីជាប់​រហូតមក ។​ ដូចថ្នាក់ដឹកនាំ​កំពូលរបស់ចិន​បានគូសបញ្ជាក់​ដូច្នោះថា “​ចិននិងអឺរ៉ុប​គ្មានការប៉ះទង្គិច​ខាងផលប្រយោជន៍​ជាសារវន្តនោះទេ​ កិច្ចសហប្រតិបត្តិការ​គឺមាន​សារសំខាន់​ជាងការប្រកួត​ប្រជែង ​ហើយគំនិត​ឯកភាពរួម​គឺច្រើនជាង​ការខ្វែងគំនិត” ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស