徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើអាមេរិកបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងក្នុងគោលបំណងអ្វី?

2020-07-23 14:19:42 cri

   

#CCFR Comment#បទវិភាគ៖តើអាមេរិកបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងក្នុងគោលបំណងអ្វី?_fororder_1333258967

#CCFR Comment#បទវិភាគ៖តើអាមេរិកបង្ករឿងហេតុនៅសមុទ្រចិនខាងត្បូងក្នុងគោលបំណងអ្វី?_fororder_145553115

  ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ឆ្លងតាមរយៈ​កិច្ចខិតខំប្រឹងប្រែង​រួម​របស់​ចិន​និង​បណ្តាប្រទេស​ក្នុង​តំបន់​សមុទ្រចិន​ខាងត្បូង ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ឥត​ឈប់​ឈរ។​បើ​និយាយ​ជាទូទៅ ​តំបន់​សមុទ្រចិន​ខាងត្បូង​បាន​រក្សា​សន្តិភាព​និង​ស្ថិរភាព​ជាប់​រហូត។​ប៉ុន្តែ​ពេលកន្លង​ទៅនេះ​សហរដ្ឋអាមេរិក​បាន​ចាត់ប្រតិបតិ្តការ​ជាញឹកញាប់​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​ជាពិសេស ​លោក ​Pompeo ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​វាយ​ប្រហារក្នុង​ចេតនា​អាក្រក់​ជាច្រើន​ទៅនេះលើក​ចំពោះ​គោលនយោបាយ​ស្តីពី​សមុទ្រចិន​ខាង​ត្បូង​របស់​ប្រទេសចិន​នាពេលថ្មីៗ​កន្លង ​ហើយ​ខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​អុជអាល​បំបែកបំបាក់​ទំនាក់ទំនង​រវាងចិន​និង​បណ្តាប្រទេស​ក្នុង​តំបន់​ពាក់ព័ន្ធ។​

     ហេតុ​អ្វី​បាន​ជា​សហរដ្ឋអាមេរិក​បាន​បង្ក​រឿងហេតុ​នៅ​សមុទ្រចិនខាងត្បូង ​គឺក្នុង​គោល​បំណង ​ទីមួយ ​ដើម្បីបំផ្លិចបំផ្លាញ​ទំនាក់ទំនង​រវាង​ចិន​និង​បណ្តាប្រទេស​ពាក់ព័ន្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ក៏ដូចជា​បំផ្លិចបំផ្លាញ​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តាប្រទេស​នានា​ក្នុងតំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ផងដែរ។​

    ទីពីរ  ​ដើម្បីបង្ក​ឧបសគ្គ​ដល់ប្រទេសចិន ​ក្នុង​ន័យ​បង្កើន​ការ​ដាក់សម្ពាធ​និង​ទប់ស្កាត់​ជា​យុទ្ធសាស្ត្រ​ទៅលើ​ប្រទេស​ចិន។​បន្ទាប់ពី​បាន​ចេញផ្សាយ​《របាយការណ៍​ស្តីពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ》នៅ​ចុង​ឆ្នាំ ​២០១៧ ​មក ​ដែល​បាន​កំណត់ប្រទេសចិន​ថាជា​គូប្រជែង​យុទ្ធសាស្ត្រ ​សហរដ្ឋអាមេរិក​ក៏បាន​ខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ជាប់រហូតដើម្បី​ទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ចិន។​

    ទីបី ​គឺ ​យក​បញ្ហា​សមុទ្រចិន​ខាងត្បូង​ធ្វើ​ជាលេស​ដើម្បី​បង្វែរ​ទំនាស់​ក្នុងស្រុក​គ្រប់​បែប​យ៉ាង​​ដែល​បាន​កើតឡើង​ដោយសារ​អសមត្ថភាពរបស់រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាល​ដាល​នៃ​ជំងឺកូវីដ ​១៩ ​។​ចំនួន​ករណី​ឆ្លងជំងឺ​កូវីដ១៩​និង​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ ​១៩ ​នៅ​សហរដ្ឋអាមេរិក​នាពេល​បច្ចុប្បន្ន​សុទ្ធតែ​ស្ថិតនៅ​លំដាប់ទី ​១ ​លើ​ពិភព​លោក។​បញ្ហា​មួយ​ចំនួន ដូចជា​គម្លាត​ឆ្ងាយដាច់ពីគ្នា​រវាងអ្នកមាន​និង​អ្នកក្រមាន​ភាពកាន់​តែ​ខ្លាំងឡើថៗ ​ អត្រា​បាត់បង់​ការ​ងារ​បាន​កើនឡើង​ជាបន្តបន្ទាប់​និង​ទិន្នន័យសេដ្ឋកិច្ច​កាន់​តែ​មានភាព​អាប់អួរទៅ​ជាដើម​បាន​និង​កំពុង​គំរាមកំហែង​ដោយផ្ទាល់​ដល់​ការ​ជាប់ឆ្នោត​បន្តអាណត្តិ​របស់​លោកត្រាំ។​

    ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ​ក្រោម​ការខិតខំ​ប្រឹងប្រែងរួម​របស់​ប្រទេសចិន​និង​បណ្តាប្រទេស​អាស៊ាន ​ស្ថានការណ៍​សមុទ្រចិន​ខាងត្បូង​មាន​ស្ថិរភាព​និង​ល្អ​ប្រសើរ​ជាទូទៅ។​ចាប់តាំងពី​ការ​ផ្ទុះ​ជំងឺកូវីដ ​១៩ ​មក ​ប្រទេសចិន​និង​បណ្តាប្រទេស​អាស៊ាន​នានា​បាន​ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ ​១៩ ​ដែល​បាន​គាំទ្រ​គ្នា​និង​ជួយ​យក​អាសាគ្នា​ទៅវិញ​ទៅ​មក ​ហើយ​ទំនុក​ចិត្ត​លើគ្នា​ទៅវិញ​ទៅមក​ត្រូវបាន​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត។​

    ក្នុងនាមជា​ប្រទេស​នៅក្រៅតំបន់ ​សហរដ្ឋអាមេរិក​គ្មាន​សិទ្ធិបញ្ចេញមតិ​ទាល់តែ​សោះ​ក្នុង​បញ្ហា​សមុទ្រចិន​ខាងត្បូង​នោះ​ទេ។​យ៉ាងណាមិញ ​អ្នកនយោបាយ​អាមេរិក​មួយ​ចំនួន​តូច​បាន​ខិតខំ​អស់ពី​លទ្ធភាព​ដើម្បី​បង្ករឿងហេតុ​នៅ​សមុទ្រចិនខាងត្បូង​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។​ពួកយើង​ត្រូវតែ​ដាស់តឿន​មនុ្សស​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​កុំ​ឱ្យ​បំពាន​ខ្សែបន្ទាត់ក្រហម​នៃ​ប្រទេសចិន​ អ្នក​ដែល​ប្រលែង​ជា​មួយភ្លើង ​ មុខជា​នឹង​ត្រូវ​ដុត​ខ្លួន​ឯង​ជាមិនខាន៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស