កាលពីថ្ងៃទី ១៧ ខែកក្កដា តាមម៉ោងនៅក្នុងតំបន់ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា មជ្ឈមណ្ឌលសុចរិតភាពសាធារណៈដែលជាអង្គការស៊ើបអង្កេតព័ត៌មានអាមេរិកទទួលបានរបាយការណ៍មួយច្បាប់របស់ក្រុមការងារទប់ទល់នឹងវីរុសកូវីដ ១៩ នៃសេតវិមានដែលមិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការដោយបង្ហាញថា រដ្ឋចំនួន ១៨ នៅសហរដ្ឋអាមេរិក ត្រូវបានកំណត់ជា"តំបន់ក្រហម"ដោយសារការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ ១៩ ហើយរបាយការណ៍នេះបានស្នើឱ្យរដ្ឋទាំងនេះគួរតែផ្អាកការស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ៕