ថ្ងៃទី១ខែកក្កដាឆ្នាំ២០២០ បក្សកុម្មុយនិស្តចិន--ដែលជាគណបក្សនយោបាយធំបំផុតលើពីភពលោកបានអបអរទទួលថ្ងៃកំណើតគម្រប់៩៩ឆ្នាំរបស់ខ្លួន។ពេលទើបបង្កើតឡើង គណបក្សនយោបាយនេះមានតែសមាជិកបក្សជាង៥០នាក់ ក្រោយពីបង្កើតឡើងគម្រប់៩៩ឆ្នាំ និងកាន់អំណាច
71ឆ្នាំមក ឥឡូវបក្សកុម្មុយនិស្តចិនមានសមាជិកបក្សជាង៩០លាននាក់ គណបក្សនយោបាយនេះបានដឹកនាំប្រជាជនចិនរាប់រយលាននាក់ រួមចំណែកជាង៣០ភាគរយដល់ កំណើនសេដ្ឋកិច្ចពិភពលោកច្រើនឆ្នាំជាប់ៗ ដែលបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។
គណបក្សកុម្មុយនិស្តចិនត្រូវបានអ្នកឡើងអ៊ីនធឺណេតហៅយ៉ាងស្និទ្ធស្នាលថា ជា“ក្រុមសហគ្រិនខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ”។