徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនចិនអបអរទទួលបុណ្យសែននំចាំងប្រពៃណីតាមគ្រប់រូបភាព

2020-06-26 14:49:32 cri

    

图片默认标题_fororder_1

ប្រជាជនចិន​យកចិត្តទុកដាក់ដល់​​បុណ្យ​ប្រពៃណី​ណាស់ ។ ថ្ងៃទី ២៥ ខែមិថុនា​ជាបុណ្យ​សែននំចាំង វាខុសពីកាលមុន ដោយសារតែ​ការរីករាលដាល​នៃជំងឺកូវីដ១៩ មនុស្ស​ជាច្រើន​មិនបាន​ធ្វើដំណើរ​ទៅណាទេ ហើយក៏មាន​មនុស្សជាច្រើន​នៅតែ​ប្រចាំការ​នៅជួរមុខ​នៃការបង្ការ​និងគ្រប់គ្រង​ជំងឺ ដើម្បី​ការពារ​សុខភាព​ប្រជាជន​និង​សន្តិសុខ​សង្គម ។ ខណៈ​បុណ្យ​សែននំចាំង​មកដល់ ប្រជាជនចិន​បាន​អបអរទទួល​បុណ្យនេះ​តាមគ្រប់រូបភាព ។

    

图片默认标题_fororder_2

图片默认标题_fororder_3

ប្រជាជនហុងកុង​អបអរទទួល​បុណ្យ​សែន​នំចាំង​ដោយរូបភាព​ប្រពៃណី ដូចជា​ប្រណាំង​ទូកង​ជាដើម បរិយាកាស​បុណ្យ​ដ៏សែន​សប្បាយរីករាយ​បានធ្វើឱ្យ​មនុស្សទាំងឡាយ​ចាប់អារម្មណ៍ថា ទីក្រុងនេះកំពុង​វិលទៅកាន់​គន្លង​ត្រឹមត្រូវ សុខសានត្រាណ​និង​ភាពរុងរឿង​ក៏​រៀបចំឡើងវិញ​ជាបណ្តើរៗ ។

   

图片默认标题_fororder_4

 ក្រុងស៊ីអាន​បានផ្សព្វផ្សាយពី​ទេសចរណ៍​អំពី​វប្បធម៌​បេតិកភណ្ឌ​អរូបី​ដ៏សម្បូហ៍បែប ពាណិជ្ជកម្ម​និង​មុខរបរ​លក់រាយ​ក៏សកម្ម​ត្រួសត្រាយ​លំហ​អភិវឌ្ឍ​ថ្មីដែរ ។

    តាមទិនន្ន័យ​នាយប់​ថ្ងៃទី ២៥ ខែមិថុនា​នៃក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន​ឱ្យដឹងថា ថ្ងៃដំបូង​នៃបុណ្យ​សែននំចាំង ទូទាំង​ប្រទេសចិន​មានទទួល​ភ្ញៀវទេសចរ​ក្នុងស្រុក​ចំនួនជាង ១៧ លាននាក់ ហើយចំណូលទេសចរ​ក្នុងស្រុក​៤៤៧០ លាន​យាន់​ប្រាក់ចិន ។ អំឡុងពេល​បុណ្យ រមណីយដ្ឋាន​នាន​នឹងបន្ត​ប្រកាន់ខ្ជាប់​វិធានការ​គ្រប់គ្រង​ដែល​រិតត្បិត​ចំនួន​ភ្ញៀវទេសចរ ជាវជាមុន​និង​ឆ្លាស់ពេលដើរលេង ដើម្បី​ធានា​សុវត្ថិភាព​របស់ភ្ញៀវទេសចរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស