刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមណែនាំការងារមជ្ឈិមចិនចាកចេញពីខេត្តហ៊ូប៉ីត្រឡប់មកប៉េកាំងវិញ

2020-06-18 10:45:25 cri

ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ រដ្ឋាភិបាល​មជ្ឈិម​ចិន​បា​នធ្វើ​សេចក្តីសម្រេចចិត្ត​មួយ​ចំនួន​​ក្រោមការណែនាំ​របស់​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​។ក្នុងនោះបូករួមទាំងការ​បង្កើត​យន្តការ​រួមគ្នាបង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​។​ បន្ទាប់​ពី​ក្រុងវូហាន​​បិទ​ទីក្រុង ​លោក​ស៊ីជីនភីង​បាន​ចាត់​បញ្ជូល​ក្រុម​ការងារពិសេស​ដែល​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ចិន គឺ​ក្រុម​ណែនាំការងារ​មជ្ឈិម​ចិន​ទៅកាន់​ក្រុង​វូហាន ដើម្បី​ត្រួតពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។​​ ថ្ងៃ​នេះ យើង​នឹងស្វែងយល់អំពី​តួនាទី​នៃក្រុម​ណែនាំ​ការងារមជ្ឈិម​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស