李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានានៅតំបន់ហុងកុងគាំទ្រសេចក្តីសម្រេចចិត្តរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការតាក់តែងច្បាប់គាំពារសន្តិសុខជាតិនៅតំបន់ហុងកុង

2020-06-03 15:45:45 cri

       ប៉ុន្មាន​ថ្ងៃ​ជាប់​ៗមក​នេះ​ ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៃ​តំបន់​ហុងកុង​បាននាំ​គ្នា​​បញ្ចេញ​មតិ​​​គាំទ្រ​​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​ស្តីពី​ការ​តាក់តែង​ច្បាប់គាំពារសន្តិសុខជាតិនៅតំបន់ហុងកុង។

       លោកស្រី​ Carrie Lam Cheng Yuet-ngor អភិបាល​​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ថ្លែង​កាលពី​ថ្ងៃទី ២ ខែ​មិថុនា​ថា​ រដ្ឋបាល​តំបន់រដ្ឋបាល​ពិសេស​ហុងកុងសូម​​គាំទ្រយ៉ាង​​ពេញ​ទំហឹង​និង​ធ្វើ​កិច្ច​សម្របសម្រួល​ដើម្បី​ការ​តាក់តែង​និងអនុវត្ត​ច្បាប់​គាំពារ​សន្តិសុខ​ជាតិ​នៅ​តំបន់​ហុងកុង ព្រម​ទាំង​ជឿជាក់​ថា​ ការ​តាក់តែងច្បាប់​ពាក់ព័ន្ធ​មុខជា​នឹង​បំពេញ​បន្ថែមនូវ​​ចន្លោះ​ខ្វះខាត​និងបង្ការ​ហានិភ័យ​ក្នុង​វិស័យ​សន្តិសុខ​ជាតិ​នៅ​តំបន់​ហុងកុងជា​មិនខាន​ ដែល​នឹង​​ធ្វើ​ឱ្យ​ហុងកុង​បន្ត​រីក​ចម្រើន​ថ្កុំថ្កើង​និង​មាន​ស្ថិរភាព​ ក៏ដូច​ជា​គាំពារ​​​បាន​នូវ​សន្តិសុខជាតិ​ផងដែរ ។

       សមាជិក​នៃ​បណ្ឌិត្យ​​សភា​ហុងកុង​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា​ បន្ទាប់ពី​ឆ្នាំ​២០១៩មក​ អំពើ​ហិង្សា​ខុសច្បាប់​ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​បាន​ប៉ះពាល​ដល់​របៀបរៀបរយ​ជា​ប្រក្រតី​​នៃ​ការ​អប់រំនិង​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សាលា​ឧត្តមសិក្សា​​ហុងកុង​ ​​​ក្នុង​នោះ​សកលវិទ្យា​ល័យ​ហុងកុងមួយ​ចំនួន​​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ។ ។ បើសិន​សភាពការណ៍​បែបនេះ​មិនត្រូវ​បាន​កែប្រែទេ​ នោះ​នឹង​ប៉ះពាល់​ដល់​កត្តិយស​ដ៏​ខ្ពង់​ខ្ពស់ខាង​វិស័យ​អប់រំ​របស់​ហុងកុង​លើ​ឆាកអន្តរជាតិ​​ដែល​បានកសាង​ឡើង​ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំមក​​ ។ ​ជឿជាក់​ថា​ ការ​អនុវត្ត​ច្បាប់​គាំ​ពារ​សន្តិសុខ​ជាតិ​នៅ​តំបន់​ហុងកុង​ នឹង​ធ្វើ​ឱ្យ​ការ​​អនុវត្ត​គោល​នយោបាយ​ ” ប្រទេស​មួយ​ ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ “ ប្រកប​ដោយ​ស្ថិរភាពនិង​​យូរអង្វែង​​ និង​រៀបចំបរិយាកាស​អប់រំនិង​ការ​សិក្សាស្រាវជ្រាវ​ដ៏​ល្អ​ប្រសើរ​នៅក្នុង​សកលវិទ្យា​ល័យ​ហុងកុង​ឡើងវិញ​ ។

 

图片默认标题

图片默认标题_fororder_微信图片_20200603154108

图片默认标题_fororder_微信图片_20200603154126

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស