孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើនបង្ហាញជំហរគាំទ្រចំពោះការដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងតំបន់ហុងកុង ហើយថ្លែងថា នេះជាវិធានការដ៏មានសារសំខាន់សម្រាប់ប្រទេសចិនគាំពារអធិបតេយ្យភាពនិងសន្តិសុខជាតិ

2020-06-02 17:01:24 cri

图片默认标题_fororder_196452433

    ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ​ អ្នកនយោបាយ​និងបញ្ញវន្ត​បរទេស​ជាច្រើនរូប​បានបង្ហាញពី​គោលជំហរ​គាំទ្រចំពោះ​ការដែល​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​អនុម័តច្បាប់​សន្តិសុខ​ជាតិដែល​ពាក់ព័ន្ធនឹង​តំបន់ហុងកុង ​ហើយ​ថ្លែងថា​ កិច្ចការតំបន់​ហុងកុងជា​កិច្ចការផ្ទៃក្នុង​របស់ចិន ​ច្បាប់សន្តិសុខ​ជាតិដែល​ពាក់ព័ន្ធនឹង​តំបន់ហុងកុង​នឹង​មាន​អំណោយផល​ដល់ការបង្ការ​និងផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ទៅលើ​​សកម្មភាព​បំផ្លាញ​សន្តិសុខ​ជាតិចិន​ដែល​កើតឡើង​នៅតំបន់​ហុងកុង​​​ ជាវិធានការ​ដ៏សំខាន់​សម្រាប់​គាំពារ​ផលប្រយោជន៍​នៃការអភិវឌ្ឍ​និង​សន្តិសុខ​អធិបតេយ្យភាព​ជាតិចិន ​ដែលនឹង​ការពារ​សុវត្ថិភាព​របស់​អ្នកតំបន់​ហុងកុង​ ហើយសមស្រប​នឹងការកំណត់នៃ​ច្បាប់មូលដ្ឋាន​របស់ហុងកុង ។

图片默认标题_fororder_2111737696

    លោក ​Sourabh ​Gupta ​សមាជិក​ស្រាវជ្រាវ​ជាន់ខ្ពស់នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពីប្រទេស​ចិននិង​សហរដ្ឋអាមេរិក​របស់អាមេរិក​បានថ្លែងថា​ ចិនជំរុញ​ការតាក់តែង​ច្បាប់​សន្តិសុខជាតិ​នៅ​តំបន់​ហុងកុង​គឺក្នុង​គោលបំណង​ការពារសន្តិសុខ​ជាតិគឺសមស្រប​នឹងការកំណត់​នៃច្បាប់មូលដ្ឋាន​នៃតំបន់ហុងកុង​ទាំងស្រុង ។

图片默认标题_fororder_826309692

    លោក​ David ​Janna ​ទីប្រឹក្សា​កិច្ចការប្រទេសចិន​នៃរដ្ឋាភិបាល​កូឡុំប៊ីបាន​ថ្លែងថា​ តំបន់ហុងកុង​ជាចំណែក​មួយរបស់​ប្រទេសចិន ​ការតាក់តែង​ច្បាប់​សន្តិសុខជាតិ​អាចធានា​បាន​សុខសុវត្ថិភាពរបស់​អ្នករស់នៅ​ហុងកុង ។​ ប្រទេសចិន​មានសិទ្ធិធ្វើ​បែបនេះ​ ហើយក៏ចាំបាច់​ធ្វើបែបនេះដែរ ។

图片默认标题_fororder_136909082

    លោក​ M.D.Nalapat ​អ្នកជំនាញ​ខាងបញ្ហា​ប្រទេសចិន​របស់​ប្រទេស​ឥណ្ឌា​បានសម្គាល់ថា ​និយាយ​ចំពោះ​ប្រទេសចិន​ ការវាយប្រហារ​ទៅលើ​សកម្មភាព​អបគមន៍និយម​គឺមាន​សារសំខាន់​ណាស់ ​ការប៉ុនប៉ង​ធ្វើអបគមន៍​ណាមួយ​សុទ្ធតែត្រូវ​បរាជ័យ​មិនខាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស