邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិស្សានុសិស្សនៅតំបន់ជាច្រើនក្នុងប្រទេសចិនវិលចូលសាលារៀនវិញ

2020-06-01 17:12:38 cri

 

图片默认标题_fororder_北京复课3

 

      ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ  ​សិស្សានុសិស្ស​​នៅ​តំបន់​ជា​ច្រើន​ក្នុងប្រទេសចិន​បាន​វិល​ត្រឡប់​ចូល​​សាលា​រៀន​វិញ​ជាបន្តបន្ទាប់។

      សិស្សានុសិស្ស​​នៅ​ប៉េកាំង​ចំនួន​ជាង​ ៤ ​សែន​នាក់​មកពី​ថ្នាក់​ទី ​ ៦ ​ដល់​ទី ១១  ​បាន​ចូលរៀន​នៅ​ថ្ងៃទី ១ ខែមិថុនា​នេះ។ ​នៅ​ថ្ងៃទី ៨ ខែមិថុនា​ខាង​មុខ​នេះ ​​សិស្ស​ថ្នាក់​ទី ៤ និង​ទី ៥ ​នៅ​​ក្រុង​ប៉េកាំង​ក៏​នឹង​​ចូល​រៀន​វុញ​ដែរ​ ។ ​គណៈកម្មាធិការ​កិច្ចការ​អប់រំ​ក្រុងប៉េកាំង​បាន​បង្ហាញ​ថា  ​​គោលដៅ​ចម្បង​នៃ​​ដំណាក់​កាល​បន្ទាប់​ពី​ការចូលរៀន​វិញ​ គឺ  ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្សានុសិស្ស​  ​​ ​យកចិត្តទុកដាក់​​លើ​សភាពការណ៍​​សុខភាព​​ទាំង​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត​របស់​​សិស្សានុសិស្ស។​​

       ចាប់ពី​ពាក់​កណ្តាល​ខែ​ឧសភា​មក  ​ក្រសួង​អប់រំ​ចិន​បាន​​ប្រកាន់​ខ្ជាប់​ការងារ​បង្ការ​និង​គ្រប់គ្រង​​ជំងឺ​ឆ្លង​​តាម​បែប​វិទ្យាសាស្ត្រ  ​ថែមទាំង​បាន​​ខិតខំ​​ជំរុញ​ឱ្យ​​សាលា​រៀន​នានា​បើក​ទ្វារ​​ឡើងវិញ​ផងដែរ ​ដើម្បី​​ពន្លឿន​ការរៀបចំ​​សណ្តាប់ធ្នាប់​អប់រំ​​ឡើង​វិញ​។​​​​គ្រប់ទីកន្លែង​​នានា​ក្នុង​ប្រទេស​​ចិន​​បាន​​រៀបចំ​ផែនការ​​ឱ្យ​​សិស្សានុសិស្ស​ចូលរៀន​ឡើងវិញ​ដោយ​យោងតាម​ស្ថានភាព​រៀងៗ​ខ្លួន៕​​​

图片默认标题_fororder_北京复课2

图片默认标题_fororder_复课配图001

អ្នកបកប្រែ:邓倩
ប្លុកពិសេស