孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០២០ក្រោមប្រធានបទ“ខ្ញុំធំធាត់ឡើងជាមួយមាតុប្រទេស”បានធ្វើឡើងនៅក្រុងប៉េកាំង

2020-06-01 14:42:29 cri

    សកម្មភាព​អបអរសាទរ​ទិវាកុមារអន្តរជាតិ​​១​មិថុនាឆ្នាំ២០២០​ក្រោម​ប្រធានបទ​“ខ្ញុំធំធាត់ឡើង​ជាមួយ​មាតុប្រទេស”​បានធ្វើឡើង​នៅក្រុងប៉េកាំង​កាលពីយប់​ថ្ងៃទី៣១​ខែឧសភា ​តាមការផ្សាយ​ផ្ទាល់តាម​កញ្ចក់ទូរទស្សន៍​ដែលជា​កាដូពិសេស​សម្រាប់​កុមារនិង​ក្មេងជំទង់​ទូទាំង​ប្រទេសចិន ។

    សកម្មភាព​លើកនេះ​បានច្នៃប្រឌិតថ្មី​នូវវិធីរៀបចំ​សកម្មភាព​អបអរសាទរ​ទិវាកុមារ​អន្តរជាតិ​ប្រពៃណី ​ដោយ​ណែនាំ​ឱ្យកុមារ​ទាំងឡាយ​ចាប់អារម្មណ៍​ចំពោះ​ជីវិតសុភមង្គល​និងក្តីសប្បាយ​រីករាយ​ដោយសារ​បានរស់នៅ​ក្នុង​មាតុប្រទេស​ ថែរក្សា​និង​ឱ្យតម្លៃលើ​បរិយាកាស​ធំធាត់ឡើង​ដ៏ល្អប្រសើរ​ដែលបានពី​មាតុប្រទេស​ និង​យល់ដឹងពី​ភារកិច្ចរបស់ខ្លួន​និងកាតព្វកិច្ច​របស់​ប្រទេសជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស