邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងប៉េកាំងអនុវត្តលក្ខន្តិកៈគ្រប់គ្រងនិងការពារអភិរក្សសត្វព្រៃដ៏«តឹងរ៉ឹងបំផុត»

2020-06-01 17:26:10 cri

      «​លក្ខន្តិកៈ​​ស្តីពី​នៃ​ការគ្រប់គ្រង​និង​ការពារ​​អភិរក្ស​​សត្វ​ព្រៃ​នៃ​ទី​ក្រុងប៉េកាំង​»​​បាន​​ចាប់​ផ្តើម​​អនុវត្ត​ជាផ្លូវការ​ពី​ថ្ងៃទី ១ ខែ​មិថុនានេះ​​ត​ទៅ​​។ ​«លក្ខន្តិកៈ​» នេះ​​បាន​កំណត់​ថា ​ហាម​មិន​ឱ្យ​​បរិភោគ​​សត្វ​ព្រៃ​ដែល​រស់​លើ​ដីគោក​ទាំង​អស់​ ​ ​ហើយ​ក្រុងប៉េកាំង​ទាំងមូល​ហាម​មិន​ឱ្យ​បរបាញ់​​ពេញ​មួយ​ឆ្នាំ​​។ ​នេះ​ត្រូវបាន​គេ​​សម្គាល់​ថា ​ជា​ច្បាប់​​ដ៏​តឹង​រ៉ឹង​​បំផុត​ផ្តោតលើ​ការការពារ​អភិរក្ស​​សត្វ​ព្រៃ​​នៅ​ប៉េកាំង។

      «លក្ខន្តិកៈ​»​នេះ​ក៏​​បាន​​បន្ថែម​​ខ្លឹមសារ​នៃការងារ​គ្រប់គ្រង​​ ​ពោលគឺ ​បញ្ជីឈ្មោះ​សត្វ​ព្រៃ​ដែល​ហាម​មិន​ឱ្យ​​បរិភោគ​​​សត្វ​ព្រៃ​ត្រូវ​​អភិរក្ស​​ថ្នាក់​ជាតិ​​កាលពី​មុន ​​​ឥឡូវ​នេះ​បាន​បន្ថែម​លម្អិត​ដល់​​សត្វ​ព្រៃ​សំខាន់​ៗ​និង​សត្វ​ព្រៃ​រស់​នៅ​លើ​ដីគោក​ ​ដែល​​សាលា​ក្រុង​ប៉េកាំង​បាន​កំណត់​​ ​។ ​លើស​ពី​នេះទៀត ​«លក្ខន្តិកៈ»​ក៏បាន​​កំណត់​ច្បាស់​លើ​កិច្ចការ​ពាក់ព័ន្ធ​​ ដូចជា​​​ការ​ដាក់លក់​ ការទិញ ​ការដឹកជញ្ជូន ​ការផ្ញើ ​ការផលិត ​ការប្រើប្រាស់​​ជាដើម ​ដើម្បី​​ទប់ស្កាត់​ទង្វើ​បរិភោគ​​សត្វ​ព្រៃ​ខុសច្បាប់​​ឱ្យ​បាន​ទាំងស្រុង៕​​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស