李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណ្ឌTongzhou ក្រុងប៉េកាំងនឹងបង្កើតប្រព័ន្ធគមនាគមន៍ក្រោមដីទ្រង់ទ្រាយធំ

2020-06-01 14:35:55 cri

       ពេល​បច្ចុប្បន្ននេះ​ ប្រព័ន្ធ​គមនាគមន៍​ក្រោម​ដី​​ទ្រង់​ទ្រាយដ៏​ធំ​កំពុង​សាង​សង់ឡើង​នៅ​ខណ្ឌ​Tongzhou ក្រុង​ប៉េកាំង​ ។ ពេល​អនាគត វា​នឹង​ក្លាយជា​ប្រព័ន្ធ​គមនាគមន៍​ ​ក្រោម​ដីចម្រុះ​ដែល​មានទ្រង់​ទ្រាយ​ធំ​បំផុត​នៅ​អាស៊ី​ និង​ជា​វិស្វកម្ម​ទំនើប​មួយ​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​លើ​ពិភពលោក ។

   តា​ម​ការ​ឧទ្ទេសនាម​បាន​ឱ្យ​ដឹង​ថា​ ប្រព័ន្ធ​គមនាគមន៍​នៅ​ខណ្ឌ​Tongzhou ក្រុង​ប៉េកាំង​​មាន​លក្ខណៈពិសេស​ជា​ច្រើន​ ។ ក្នុងទីកន្លែង​​​ដែល​មាន​ទំហំ​ជិត​ ១ លាន​ ៣សែន​ម៉ែត្រ​ការ៉េ​​ ​ការប្តូរ​ជិះ​រថភ្លើង​ក្រោម​ដី​ទៅមកចំណាយ​ពេល តែ​១ នាទី​​ប៉ុណ្ណោះ​ ហើយ​ពន្លឺ​ព្រះ​អាទិត្យ​អាចចាំង​​ឆ្លុះ​ពី​ផ្ទៃ​ដី​ដល់​ជាន់​ក្រោម​ដី​ចំនួន​ ៣ ជាន់​ ។ បើសិន​ធ្វើ​ដំណើរ​ពី​ខណ្ឌ​Tongzhou ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​រដ្ឋានី​ប៉េកាំង​​ចំណាយ​ពេល​​តែ​ ១៥​ ​នាទី​ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​Daxing ​ចំណាយ​ពេល​តែ​ ៣៥ នាទី​ ដល់​ខណ្ឌ​ថ្មី Xiong’an ​ ចំណាយ​ពេលតែ​​  ​១ ម៉ោង ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស