徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអាល្លឺម៉ង់រកឃើញករណីឆ្លងថ្មីជាចង្កោមម្តងទៀត មនុស្សជាង១០០ នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងផ្ទះ

2020-06-01 17:21:01 cri

    ប្រព័ន្ធ​សារព័ត៌មាន​អាល្លឺម៉ង់​បានផ្សាយ​ដំណឹង​កាលពី​ថ្ងៃទី៣១​ខែឧសភា​ឱ្យដឹងថា ពេលកន្លងទៅនេះ ក្រុង​Gottingen​រដ្ឋNiedersachsen​ប្រទេសអាល្លឺម៉ង់​បានរកឃើញ​ករណី​ឆ្លងជំងឺ​កូវីដ១៩​ជាចង្កោម​ដែល​មាន​មនុស្ស​យ៉ាងហោចណាស់ ៣៥ នាក់​ត្រូវ​រកឃើញ​មានវិជ្ជមាន ហើយ ១៦០ នាក់​ត្រូវបាន​ដាក់ឱ្យ​នៅដាច់​ដោយឡែក​ក្នុងផ្ទះ ។

    តាមដំណឹង​បានឱ្យ​ដឹងថា ការឆ្លងជំងឺ​ជាចង្កោម​លើកនេះ​គឺមកពី​គ្រួសារ​ទាំងនេះ​បាន​ធ្វើពិធីជួបជុំ​និង​សកម្មភាព​អបអរសាទរ​នៅចុង​សប្តាហ៍មុន ។ ក្នុងចំណោម​អ្នកឆ្លង​ជំងឺកូវីដ១៩ មានមនុស្ស​ម្នាក់​មានសភាព​ធ្ងន់​ហើយ​ត្រូវសម្រាល​ព្យាបាល​ក្នុងមន្ទីរពេទ្យ ក្នុងចំណោម​អ្នកដែល​ត្រូវ​ដាក់ឱ្យ​នៅដាច់​ដោយឡែក​ក្នុងផ្ទះ​មានកុមារជាង ៥០ នាក់ ។

    មន្ទីរ​ស្រាវជ្រាវ​Robert Koch ជាស្ថាប័ន​គ្រប់គ្រង​ជំងឺឆ្លង​នៃប្រទេស​អាល្លឺម៉ង់​បានប្រកាស​ទិន្នន័យ​កាលពី​ថ្ងៃទី ៣១ ខែឧសភា​ឱ្យដឹងថា គិតត្រឹម​ម៉ោងសូន្យ​ថ្ងៃដដែល នៅប្រទេស​អាល្លឺម៉ង់​មានករណីឆ្លង​ជំងឺកូវីដ​១៩​សរុប ១៨១៤៨២ នាក់ ករណីស្លាប់​សរុប ៨៥០០ នាក់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស