马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មតិសាធារណៈហុងកុង៖ ​អាមេរិក​បំផ្លាញ​ផលប្រយោជន៍​អ្នកដទៃ​និង​ខ្លួនឯង ​ការ​ដាក់​ទណ្ឌកម្មទៅលើហុងកុង​នឹងរង​ផល​វិបាកដោយ​ខ្លួនឯង

2020-06-01 15:28:32 cri

 

ប្រ​ការដែល​《សេចក្តី​សម្រេច​ចិត្ត​នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ស្តីពី​ការ​បង្កើតនិង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការអនុវត្តពាក់ព័ន្ធ​នឹង​ការ​គាំពារ​សន្តិសុខ​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​》ត្រូវបាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ភាគ​ច្រើន​លើសលប់​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣​នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣បាន​ទទួលការគាំទ្រនិង​កោត​សរសើរពី​រដ្ឋបាលតំបន់​ពិសេស​ហុងកុង​និង​គ្រប់មជ្ឈដ្ឋាន​ក្នុង​សង្គម​ហុងកុង។​ចំណែក​រដ្ឋាភិបាល​អាមេរិកបែរជា​បាន​អះអាង​ថា​នឹង​ដាក់ទណ្ឌកម្ម​ទៅ​លើ​ហុងកុងទៅវិញ។​កាលពី​ថ្ងៃ​ទី​៣១​ខែ​ឧសភា ​ប្រព័ន្ធសារ​ព័ត៌មាន​ហុងកុង​បាន​ចុះផ្សាយ​ថា ​ទង្វើ​របស់​អាមេរិក​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​សហគ្រាសអាមេរិក​នៅ​ហុងកុង ​ការ​ដាក់​ទណ្ឌកម្មទៅលើហុងកុង​នឹងត្រូវ​រង​ផល​វិបាក​ដោយ​ខ្លួនឯង។

ប្រព័ន្ធសារ​ព័ត៌មាន​ហុងកុង​យល់ឃើញ​ជា​ទូទៅ​ថា ​វាពិតណាស់​ ​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ ​​មុខជា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ផលប្រយោជន៍​របស់​ហុងកុង ប៉ុន្តែ ​នឹង​បំផ្លាញ​ផលប្រយោជន៍​របស់​អាមេរិក​កាន់តែ​ច្រើន។​កាសែត Takungpaoហុងកុងបាន​ចុះផ្សាយថា ​ទំនិញរបស់​ហុងកុងដែល​នាំចេញ​ទៅ​កាន់​អាមេរិក​គឺ​ត្រឹម​តែ​0.1%នៃ​តម្លៃ​ទំនិញនាំចេញសរុបបុណ្ណោះ ដូចនេះ ​​ការ​ដាក់​ទណ្ឌកម្មទៅលើហុងកុង​នឹង​ប៉ះពាល់ដល់ប្រយោជន៍​អ្នក

​ណា​ច្រើនជាង?ការអះអាងរបស់​អាមេរិក​ស្តីពី​ការ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​ទៅ​លើ​ហុងកុងគឺប៉ុនប៉ងបង្វែរចំណាប់អារម្មណ៍​របស់​ប្រជាជនអាមេរិក​ខណៈរដ្ឋាភិបាល​អាមេរិក​បរាជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺ​ឆ្លង។បញ្ញវន្តជា​ច្រើន​រូប​បាន​យល់ឃើញថា​ ​អាមេរិក​ទទួលបាន​​ផលប្រយោជន៍ជា​​ច្រើន​ហុងកុង​​ ​ប្រសិន​បើ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​គឺ​បំផ្លាញ​ផលប្រយោជន៍ទាំងសងខាង ​ក្នុងនោះ​អាមេរិក​នឹង​រង​ផល​​ខូចខាត​​កាន់តែច្រើន។

អ្នកបកប្រែ:马小青
ប្លុកពិសេស