魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តី<Nature>៖ អ្នកជំនាញជឿជាក់ថា អាមេរិកកាត់ផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោកនឹងបំផ្លាញដល់កិច្ចសហប្រតិបត្តិការផែ្នកសុខាភិបាលអន្តរជាតិ

2020-06-01 15:58:01 cri

    ឆ្លើយតប​នឹង​ការប្រកាស​របស់​រដ្ឋាភិបាល​អាមេរិក​ថា ​នឹង​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ​តាម​ដំណឹង​មួយ​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្តី​<Nature>​របស់​អង់គ្លេស​នា​ពេលថ្មីៗនេះ​បាន​ដកស្រង់​ពាក្យសំដី​របស់​អ្នកជំនាញ​ជាច្រើន​រូប​ឱ្យ​ដឹងថា ​ទង្វើ​របស់​សហរដ្ឋអាមេរិក​បែប​នេះនឹង​បំផ្លាញ​ដល់​សុខាភិបាល​សាធារណៈ​និង​កិច្ច​សហប្រតិបត្តិការ​អំពី​ការសិក្សា​ស្រាវជ្រាវ​ផែ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ពិភពលោក។​

    នៅក្នុង​អត្ថបទនេះ ​អ្នកជំនាញ​បាន​បញ្ចេញ​មតិ​រៀងៗខ្លួន​អំពី​ផលវិបាក​នៃ​ទង្វើ​របស់​រដ្ឋាភិបាល​អាមេរិក​បែបនេះ ​ឧទាហរណ៍ ​ដូចជា​វា​នឹង​ប៉ះពាល់​ដល់​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​និង​ជំងឺ​គ្រុនចាញ់ ​ក៏ដូចជា​នឹង​រារាំង​ដល់​ការ​ចែករំលែក​នូវ​ព័ត៌មាន​អំពី​វីរុស​កូវីដ​ ១៩ ​ព្រមទាំង​បំផ្លាញ​ដល់​កិច្ចសហប្រតិបត្តិការ​អំពី​ការសិក្សា​ស្រាវជ្រាវ​ផែ្នក​វិទ្យាសាស្ត្រ​ទូទាំង​ពិភពលោក​ទៀតផង។​ដូច្នេះ ​សហរដ្ឋអាមេរិក​ក៏​នឹង​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​សកម្មភាព​សុខាភិបាល​ពិភពលោក​ទាំងមូល​ផងដែរ។​

    ជាការ​ឆ្លើយតប​នឹង​ការអះអាង​របស់​សហរដ្ឋអាមេរិក​ដែល​ថា ​នឹង​ផ្តល់​មូលធន​ដល់​គម្រោង​សុខាភិបាល​សកល ​តាម​រយៈ​មធ្យោបាយ​ផ្សេងទៀត ​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជាសកល​នៃ​ធនាគារ​គំនិត​អាមេរិក​បាន​ថែ្លងថា ​សហរដ្ឋអាមេរិក​ត្រូវ​រួម​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​និង​គួរតែ​បង្កើន​ទំនួល​ខុសត្រូវ​របស់ខ្លួន​នៅក្នុង​បញ្ហានេះ។​សហរដ្ឋអាមេរិក​រំពឹង​អាច​ដើរតួនាទី​លើ​ការ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ផែ្នក​សុខាភិបាល​អន្តរជាតិ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ​គឺ​ពិតជា​លំបាក​ណាស់។​ពីព្រោះ​នឹង​ត្រូវ​ចំណាយពេល​ជាច្រើនឆ្នាំ​ទើបអាច​បង្កើត​ទំនាក់​ទំនង​សហប្រតិបត្តិការ​ដែល​ស្របគ្នា​ជាមួយ​បណ្តាប្រទេស​ដទៃទៀត​បាន​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស