邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការផ្ទុះបាតុកម្មតវ៉ានៅក្រុងហ៊ូស្តុនអាមេរិកនៅតែបន្តកើតឡើង ប៉ូលីសចាប់ខ្លួនបាតុករជាង ២០០ នាក់

2020-06-01 15:41:46 cri

      ប៉ូលីស​ក្រុង​ហ៊ូស្តុន ​សហរដ្ឋអាមេរិក​បាន​បង្ហោះ​សារ​មួយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​​កាលពី​ថ្ងៃទី ៣១ ​ខែឧសភា  ​​បញ្ជាក់ថា  ​​ការ​ផ្ទុះ​​បាតុកម្ម​ប្រឆាំង​​​តវ៉ា​ចំពោះ​​ការអនុវត្ត​ច្បាប់​ដ៏​​ហិង្សា​នៅ​ទីក្រុង​នេះ​នៅតែ​បន្ត​កើត​ឡើង​  ​ក្នុងរយៈពេល ២ ថ្ងៃ​កន្លង​ទៅ  ​​អាជ្ញាធរ​​ប៉ូលីស​បាន​ចាប់​ខ្លួន​បាតុករ​ជាង ២០០ នាក់។

     លោក​ Sylvester Turner  ​អភិបាលក្រុង​​ហ៊ូស្តុន​​បាន​អះអាង​កាលពី​ថ្ងៃទី ៣០ ខែឧសភា​ថា   ​ហ៊ូស្តុន​ជា​​ទីក្រុង​ដែល​លោក​​ George Floyd  ​រស់នៅ​និង​ធំធាត់ឡើង​  ​​ហើយ​សាក​សព​​របស់​​លោក​ George Floyd  ​នឹង​​ត្រូវ​​ដឹកមក​បញ្ចុះ​​នៅ​​ហ៊ូស្តុនវិញ​។ ​លោកបាន​អំពាវនាវ​​អ្នក​ប្រឆាំង​​តវ៉ា​​ឱ្យ​​រក្សា​ភាព​ស្ងប់​ស្ងាត់​​ ​  ​កុំ​ឱ្យ​​ការដង្ហែ​​ក្បួន​​បាតុកម្ម​​សន្តិ​វិធី​​​ក្លាយជា​ភាព​ចលាចល​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស