马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មាននៃ​ប្រទេស​ជា​ច្រើនយល់ឃើញថា​៖ការ​ស្លាប់របស់​បុរស​ជនជាតិ​អាហ្វ្រិក​លាតត្រដាង​នូវ​បញ្ហា​សង្គមជា​ច្រើន​នៃ​អាមេរិក

2020-06-01 16:08:55 cri

 

ពេល​កន្លងទៅ​នេះ ​ រដ្ឋMinnesota របស់សហរដ្ឋអាមេរិកបានកើតមានហេតុការណ៍​ដែលបុរសជនជាតិអាហ្វ្រិកម្នាក់ឈ្មោះGeorgeFloydបានស្លាប់ដោយសារប៉ូលិសអាមេរិកជនជាតិស្បែកសម្នាក់យកជង្គង់សង្កត់ក។​ហេតុការណ៍នេះបានបណ្តាលឱ្យកើត​មានបាតុកម្មទ្រង់ទ្រាយ​ធំ​និងចលាចលជាបន្តបន្ទាប់នៅ​ទូទាំង​សហរដ្ឋអាមេ​រិក។ប្រព័ន្ធ​សារ​ព័ត៌​មាន​សំខាន់​ៗ​នៃ​ប្រទេស​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​៖ហេតុការណ៍​នេះ​បាន​លាត​ត្រដាង​នូវ​បញ្ហា​សង្គម​ជា​ច្រើនរបស់​អាមេរិក​ដូច​ជា​ការ​រើសអើងពូជសាសន៍ ​សិទ្ធិ​មនុស្ស​ក្នងុ​ទម្រង់​ស្តងដារពីរ ​អ​តុល្យភាព​ក្នុង​សង្គម​និង​ប្រជាជន​រស់​នៅមូលដ្ឋាន​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាលជា​ដើម។

     កាសែតTheAustralianដែល​ជា​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់​នៃ​អូស្រ្តាលីបាន​ចុះផ្សាយ​អត្ថបទ​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ថា ​សកម្មភាព​បាតុកម្ម​ដែលបាន​កើត​ឡើង​នៅ​អាមេរិក​កំពុងវិវឌ្ឍ​ន៍​ទៅ​រឿង​ផ្សេង​ពី​មរណភាព​របស់លោក​GeorgeFloyd កម្លាំង​ហិង្សារបស់​ប៉ូលិសនិង​ពូជសាសន៍និយមជា​ដើម ​ក្នុង​នោះ​ក៏​មាន​ការ​មិន​ពេញ​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​អាមេរិក​ដែល​ត្រូវ​វាយប្រហារ​ដោយ​ការ​រីករាលដាល​នៃ​ជំងឺ​ឆ្លង ​ហើយ​ប្រទេស​អាមេរិក​នៅ​តែ​បែកបាក់​ដោយបញ្ហា​នយោបាយ​ ​ពូជសាសន៍​និង​ទ្រព្យសម្បត្តិជា​ដើម។

     សមាគមBrookingsInstitutionដែលជា​ធនាគារ​គំនិត​អាមេរិកបាន​ចុះ​ផ្សាយ​អត្ថបទ​លើ​វេបសាយ​របស់​សមាគមនេះ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភាថា ​អាកប្ប​កិរិយា​ប្រកាន់​ពូជសាសន៍​បណ្តាល​ឱ្យ​មរណភាព​របស់​បុរស​ជនជាតិ​អាហ្វ្រិក​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​ដ៏​ហិង្សា​របស់​ប៉ូលិស ​ក៏​ដូចជា​អាកប្បកិរិយា​ដែល​បាន​បដិសេធ​ជនជាតិ​អាហ្វ្រិកចូល​ការ​ងារ​និង​ឱកាស​វិនិយោគផងដែរ។​អត្ថបទ​នេះ​បាន​ចែងថា​ទោះជាទីក្រុង Minneapolisបានសម្រេច​កំណើន​សេដ្ឋកិច្ច​ខ្លះៗ​ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះក្តី ​ប៉ុន្តែ​មិន​បាន​ផ្តល់ប្រយោជន៍​គ្រប់គ្រាន់​សម្រាប់​ជនជាតិ​អាហ្វ្រិក​និង​ជនជាតិ​អាមេរិក​ឡាទីន​ក្នុង​តំបន់នោះ​ទេ។

អ្នកបកប្រែ:马小青
ប្លុកពិសេស