李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បាតុកម្មតវ៉ានិងចលាចលទ្រង់ទ្រាយធំបន្តកើតឡើងនៅអាមេរិក

2020-06-01 16:18:41 cri

     បាតុកម្ម​តវ៉ា​និង​ចលាចល​បណ្តាលមកពី​ករណី​ដែលបុរស​ជនជាតិស្បែកខ្មៅ​ត្រូវបានប៉ូលិសជនជាតិ​ស្បែកសម្នាក់ក្នុងរដ្ឋ​ Minnesota ប្រព្រឹត្តហិង្សា​រហូតដល់ស្លាប់ បន្ត​កើតឡើង​នៅ​តំបន់​ជាច្រើន​ក្នុ​ងសហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី ៣១ ខែ​ឧសភា​ ។ តាម​ស្ថិតិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN អាមេរិក​បាន​ឱ្យ​ដឹង​ថា​ ទីក្រុង​យ៉ាង​​ហោច​ណាស់​   ៤០ នៅ​ក្នុ​ង​សហរដ្ឋ​អាមេរិក​បានដាក់​​ចេញ​បម្រាម​គោចរ ។ រដ្ឋធានី​វ៉ាស៊ីនតោន​និង​រដ្ឋ​យ៉ាង​ហោច​ណាស់ ​ ១៥ បានចាត់​បញ្ជូន​កងកម្លាំង​ឆ្មាំ​​ជាតិទៅ​បង្ក្រាប​សកម្មភាព​បាតុកម្ម​​ ។

    ក្នុង​​ក្រុង​វ៉ាស៊ីនតោន​ បាតុករ​បានប្រទូសរ៉ាយ​​ជាមួយកងកម្លាំង​​អនុវត្ត​ច្បាប់​នៅ​ក្បែរ​សេតវិមាន​ពី​យប់​ថ្ងៃទី​ ៣០ ខែ​ឧសភា​ដល់​ព្រឹក​ព្រលឹម​ថ្ងៃទី ៣១ ខែ​ឧសភា​ ។

លោក Tim waltz អភិបាល​រដ្ឋ Minnesota ​បាន​ប្រកាស​នៅរដ្ឋ​ Minnesotaកាលពី​ថ្ងៃទី​ ៣១ ខែ​ឧសភា​ថា​ នឹង​ពន្យារ​ពេល​​អនុវត្ត​បម្រាម​គោចរ​នៅ​​ទីក្រុង​ Minneapolis និង​ទីក្រុង Saint Paul មួយ​ថ្ងៃ​ទៀត។

       បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ San Franciscoកាលពី​យប់​ថ្ងៃទី ៣១ ខែ​ឧសភា​បានកើត​​ជា​ចលាចលយ៉ាង​ខ្លាំង​​ ។ ហាង​លក់​ទំនិញ​ជា​ច្រើន​ត្រូវ​បាន​ដុតកម្ទេច​​និង​ឆក់​ប្លន់​ ។ តំបន់​ Chinatown ក៏​បានរង​ផល​​ប៉ះពាល់​ផងដែរ​ រហូត​ដល់​ព្រឹកព្រលឹម​ថ្ងៃទី ៣១ ខែ​ឧសភា​ ទើបប៉ូលិស​​អាច​​គ្រប់គ្រង​ស្ថានការណ៍​​បាន​ ។

       កាលពីយប់​​ថ្ងៃទី​ ៣០ ខែ​ឧសភា​ រដ្ឋ​បាល​រដ្ឋ​ Californiaបាន​ប្រកាស​ដាក់ក្រុង​Los Angeles ​ចូលក្នុង​ភាព​អាសន្ន ព្រម​ទាំង​បាន​ចាត់​បញ្ចូន​កង​កម្លាំង​ឆ្មាំ​​ជាតិ​ប្រមាណ​ ១ ពាន់​នាក់​ទៅ​ប្រចាំ​នៅ​​តំបន់​កើត​​ចលាចល​ខ្លាំង​ទៀត​ផង​​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស