孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ីសម្រេច​ការដាក់ចេញ​មូលបត្របំណុល​នៃការអភិវឌ្ឍ​ជានិរន្តរភាព​ជាសកល​តម្លៃ៣ពាន់​លានដុល្លារ​អាមេរិក​

2020-06-01 15:59:49 cri

    ថ្ងៃទី១​ខែមិថុនា​ អ្នកសារព័ត៌មាន​បានដំណឹងពី​ក្រុមហ៊ុនគ្រប់គ្រង​ភាគហ៊ុន​អន្តរជាតិនៃ​ធនាគារ​ឧស្សាហកម្ម​និងពាណិជ្ជកម្ម​ចិនថា​ ក្រុមហ៊ុននេះ​បានប្រកាសថា ​បានជួយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដើម្បីសម្រេច​ការដាក់ចេញ​មូលបត្រ​បំណុល​នៃការអភិវឌ្ឍ​ជានិរន្តរភាព​ជាសកល​តម្លៃ៣ពាន់លាន​ដុល្លារអាមេរិក​ដោយ​ជោគជ័យ​នៅពេលថ្មីៗ​កន្លងទៅនេះ ។

    នេះគឺជា​ការដាក់ចេញ​មូលបត្របំណុល​ជាប្រាក់​ដុល្លារអាមេរិក​ជាសកលលើកទីពីរ​ចាប់តាំងពី​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដាក់ចេញ​មូលបត្របំណុល​ជាប្រាក់​ដុល្លារអាមេរិក​លើកទីមួយ​កាលពីឆ្នាំ២០១៩​ ហើយក៏​ជាលើកទីមួយ​ដែលធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី​ដាក់ចេញ​មូលបត្របំណុល​នៃការអភិវឌ្ឍ​ជានិរន្តរភាព​ជាសកល​​រយៈពេល៥ឆ្នាំ​ផងដែរ ។

    គួរបញ្ជាក់ថា ​ការរៃអង្គាសមូលធន​លើកនេះនឹង​ប្រើប្រាស់​សម្រាប់​ជួយប្រទេស​និងតំបន់​នានាទប់ទល់នឹង​ជំងឺឆ្លង​ ជំរុញការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​ការអភិវឌ្ឍ​ជានិរន្តរភាព ​បង្កើន​ការវិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ​និងជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់និង​ទប់ទល់នឹង​ការប្រឈម​ក្នុង​ការអភិវឌ្ឍ ​បានបង្ហាញពី​ទទួលខុសត្រូវ​អន្តរជាតិ​របស់ធនាគារ​នេះក្នុងនាមជា​ធនាគារអភិវឌ្ឍន៍​ពហុភាគីក្នុង​ខណៈពេល​ពិសេស​សម្រាប់​ទប់ទល់នឹង​ជំងឺឆ្លងលើ​ទូទាំង​ពិភពលោក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស