翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិន ៖ សេចក្តីសម្រេចចិត្តរបស់សភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីអំពីការគាំពារសន្តិសុខជាតិ នឹងធានាការអនុវត្តគោលនយោបាយ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ឱ្យប្រកបដោយស្ថិរភាពនិងយូរអង្វែង

2020-05-29 16:49:56 cri

图片默认标题_fororder_1126047196_15906900531131n

      នៅ​រសៀល​ថ្ងៃទី ២៨ ខែ​ឧសភា កិច្ចប្រជុំ​លើក​ទី ៣ នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​ធ្វើការ​បោះ​ឆ្នោត​​​អនុម័តដោយ​​សំឡេងគាំទ្រ​ភាគច្រើនលើស​លប់​ចំពោះ​​សេចក្តី​សម្រេច​ចិត្ត​ស្តីអំពី​ការ​បង្កើត​និង​ធ្វើ​ឱ្យ​មានសុក្រឹតភាព​​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​នៃការ​គាំពារ​សន្តិសុខជាតិនៅ​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ។ ​​ពេល​ឆ្លើយ​តប​នឹង​សំណួរ​ក្នុង​សន្និសីទ​កាសែត​បន្ទាប់ពី​បញ្ចប់​មហាសន្និបាត​ លោក​លី​ ខឺ​ឈាង នាយករដ្ឋមន្រ្តី​ចិន​បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​ចិត្ត​មួយ​នេះ​ត្រូវ​បង្កើតឡើង​​ក្នុង​បំណង​ធានាដល់​ការ​អនុវត្ត​គោលនយោបាយ​​”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ”ឱ្យប្រកប​ដោយ​ស្ថិរភាព​និង​យូរ​អង្វែង​ ក៏​ដូចជា​គាំពារ​​​ភាព​រុងរឿង​ថ្កុំ​ថ្កើង​និងស្ថិរភាព​​យូរ​អង្វែងរបស់​ហុងកុង​ផង​ដែរ​ ។

      ព្រម​ពេលជា​មួយ​គ្នា​នេះ លោក​បាន​គូសបញ្ជាក់​ទៀត​ថា “ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”ជា​គោលនយោបាយ​ជាតិ​​របស់​ប្រទេសចិន​ រដ្ឋាភិបាល​ចិន​បាន​គូសបញ្ជាក់ជាប់​​រហូត​មក​ថា ត្រូវ​អនុវត្ត​គោលនយោបាយ​​”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”​ “អ្នក​ហុងកុង​គ្រប់​គ្រង​តំបន់​ហុងកុង​” និង​អនុវត្ត​ការ​គ្រប់​គ្រង​ដោយ​កម្រិត​ស្វ័យត​ភាព​​ខ្ពស់ អនុវត្ត​យ៉ាង​មុតមាំ​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​មូលដ្ឋាន ព្រម​និង​ផ្តល់​ការគាំទ្រ​ដល់​រដ្ឋបាល​​​និង​ប្រធានរដ្ឋបាល​ហុងកុង​ក្នុងការ​ធ្វើ​​​អភិបាលកិច្ចតាម​ផ្លូវ​ច្បាប់ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស