郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិនថ្លែងថា ការកាត់ផ្តាច់ទំនាក់ទំនងរវាងចិននិងអាមេរិកគឺគ្មានផលប្រយោជន៍អ្វីចំពោះភាគីណាមួយនោះទេ

2020-05-29 14:46:24 cri

  ថ្ងៃ​ទី​២៨​ខែ​ឧសភា លោក​លីខឺឈាង​នាយករដ្ឋមន្រ្តី​ចិន​បាន​ថ្លែង​ថា ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ដែល​ជា​អង្គភាព​សេដ្ឋកិច្ច​សំខាន់​ទាំង​ពីរ វា​គ្មាន​ផល​ប្រយោ​ជ​ន៍​ចំពោះ​ភាគី​ទាំង​ណាមួយនោះទេ ហើយ​ក៏​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ពិភពលោក​ទៀត​ផង​។​ភាគី​ទាំង​ពីរ​គួរ​តែ​អនុលោម​តាម​គំនិត​ឯកភាព​រួម​របស់​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​ខិត​ខំ​ជំរុញ​ឱ្យ​បង្កើត​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ដែល​ចាត់​ទុកកិច្ច​សម្រប​សម្រួល កិច្ច​សហប្រតិបត្តិការ​និង​ស្ថិរភាព​ជា​មូលដ្ឋាន។

      ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បើក​ធ្វើ​នា​ថ្ងៃ​ដដែល លោក​លីខឺឈាង​បាន​គូស​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ចិន​និង​អាមេរិក​សុទ្ធ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិ​កា​រខាង​សេដ្ឋកិច្ច​ទ្វេភាគី។ កិច្ច​សហប្រតិបត្តិការ​ខាង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​គួរ​គោរព​តាម​ច្បាប់​ពាណិជ្ជកម្ម។ លោក​បាន​ចង្អុល​បង្ហាញ​ថា ដោយ​មកពី​របប​សង្គម វប្បធម៌​ប្រពៃ​ណី​និង​បរិបទ​ប្រវត្តិសាស្រ្ត​មិន​ដូច​គ្នា បាន​ជា​ការ​ខ្វែង​គំនិត​គ្នា​រវាង​ចិន​និង​អាមេរិក​គឺ​មិន​អាច​ចៀស​វាង​បាន​ទេ។ ដូច​នេះ ភាគី​ទាំង​ពីរ​ត្រូវ​ពង្រីក​ផល​ប្រយោជន៍​រួម​តាម​ពុទ្ធិ​របស់​ខ្លួន គ្រប់​គ្រង​ឱ្យ​បាន​ល្អ​នូវ​ការ​ខ្វែង​គំនិត ត្រូវ​គោរព​ផល​ប្រយោជន៍​ជា​ស្នូល​និង​ការ​យកចិត្ត​ទុក​ដាក់​សំខាន់​របស់​គូ​ភាគី ដើម្បី​ស្វែង​រក​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ-ឈ្នះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស