翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បតវិភាគអន្តរជាតិ ៖ការរក្សាស្ថិរភាពនៃសេដ្ឋកិច្ចចិននឹងជំរុញការវិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក

2020-05-29 16:50:38 cri

      ថ្ងៃទី ២៨ ខែ​ឧសភា មហាសន្និបាត​ប្រចាំឆ្នាំ​២០២០នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​បិទបញ្ចប់​ ។  ពេល​ជួប​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ទាំង​ជាតិនិង​អន្តរជាតិ​ បន្ទាប់​ពី​កិច្ចប្រជុំ​បាន​បញ្ចប់​ លោក​លី ខឺឈាង​ នាយករដ្ឋមន្រ្តី​ចិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ចំនួន ១១ របស់អ្នក​សារព័ត៌មាន​ក្នុង​រយៈ​ពេលជិត ២ ម៉ោង​ ដោយ​បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​បញ្ហាដែល​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ និង​ការ​បើក​ចំហ​កិច្ចសហប្រតិបត្តិការ​ជាដើម បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​រឹងមាំ​របស់ប្រទេសចិន​ដែលមាន​សមត្ថភាព​សម្រេច​គោលដៅនិង​ភារកិច្ច​នៃ​ឆ្នាំ​ ២០២០ នេះ ព្រមនិង​បាន​បង្ហាញ​នូវ​ការ​យកចិត្ត​ទុក​ដាក់​លើ​ជីវភាពរស់នៅ​របស់ប្រជាជន ស្មារតី​ធ្វើការ​ជាក់​ស្តែង​ ក៏​ដូចជា​ការ​រួម​វិភាគទាន​និង​ទំនួល​ខុសត្រូវ​ចំពោះ​ការ​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើងវិញ​របស់​បក្ស​កាន់អំណាច​និង​រដ្ឋាភិបាលចិន​ផង​ដែរ ។

      ក្រៅពី​នេះ ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​អត្រា​រួម​ចំណែក​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ប្រមាណ ៣០ % ក្នុង​រយៈ​ពេលច្រើន​ឆ្នាំ ក្រោម​ការរីករាលដាល​នៃ​ជំងឺ​COVID-19 ការ​ដែលសេដ្ឋកិច្ច​ចិន​បាន​រក្សា​ស្ថិរភាព​ ​គឺ​​ការ​រួម​ចំណែក​ចំពោះ​​ពិភពលោក​ ។ ក្នុង​សន្និសីទ​កាសែត​ ប្រទេសចិន​បាន​គូសបញ្ជាក់ពីការ​មិន​បិទ​ទ្វារ​អភិវឌ្ឍ​ប្រទេសជាតិ​  ​​ហើយ​នឹង​ជំរុញ​ការ​បើក​ចំហ​ចំពោះ​ក្រៅ​ប្រទេស​យ៉ាង​មុត​មាំ​ បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជា​មួយ​បណ្តា​ប្រទេសលើពិភពលោក​ ព្រមនិង​ដាក់​ចេញ​វិធានការ​សម្រាប់​ពង្រីកការ​​បើក​ចំហ​កាន់តែ​ច្រើន​ថែមទៀត ។ ​រឿង​នេះ​បាន​បង្ហាញ​នូវស្មារតី​ទទួល​បន្ទុក​​ពី​ការ​ស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើង​វិញ​របស់​ប្រទេសចិន​ឆ្លង​តាម​រយៈ​ការអភិវឌ្ឍ​ដែលប្រកប​ដោយ​ស្ថិរភាព​និង​ពង្រីកការ​បើក​ចំហ​របស់​ខ្លួន ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស