李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក​ លី ​ខឺឈាង​ នាយករដ្ឋមន្រ្តី​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន​រីករាយ​ជំរុញ​ការបង្រួប​បង្រួម​ប្រទេស​ជាតិដោយ​សន្តិភាព​​តាម​រយៈក្តី​ស្មោះ​បំផុត​​និង​ការ​ខិតខំប្រឹងប្រែងអស់​ពី​លទ្ធភាព

2020-05-29 15:22:09 cri

图片默认标题

   លោក​ លី​ ខឺឈាង នាយករដ្ឋមន្រ្តី​​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានជាតិ​​និង​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ថា​ ឈរលើ​មូល​ដ្ឋាន​គោល​ការណ៍​ប្រទេស​ចិន​តែមួយ​ “គំនិត​ឯក​ភាព​រួម​ថ្ងៃ​ទី​២​ខែ​កញ្ញា ”​ និង​ការ​ប្រឆាំង​យ៉ាង​ដាច់ខាត​នូវ ”តៃវ៉ាន់​ឯករាជ្យ ​” រដ្ឋាភិបាល​មជ្ឈិម​ចិន​រីក​រាយ​​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​អំពី​ទំនាក់​ទំនង​និង​អនាគតនៃ​ប្រជាជាតិ​ចិនជាមួយ​គណបក្ស​ សមាគមនិ​ង​ឥស្សរជន​នានា​នៅ​តៃវ៉ាន់​ដោយ​ភាព​ស្មោះបំផុត​និង​ការ​ខិតខំប្រឹងប្រែង​ខ្លាំង​បំផុត​ ដើម្បីជំរុញ​ការអភិវឌ្ឍ​ដោយសន្តិភាព​នៅ​ត្រើយ​ទាំង​សងខាងនៃ​ច្រកសមុទ្រ​តៃវ៉ាន់​និង​ជំរុញ​​ការ​បង្រួប​បង្រួម​ប្រទេស​ជាតិដោយ​សន្តិភាព​​។

    លោក​ លី​ ខឺឈាង បាន​ថ្លែងថា​ បញ្ហា​តៃវ៉ាន់​គឺ​ជា​កិច្ចការផ្ទៃក្នុង​របស់​ប្រទេស​ចិន​ ជាដរាបមក​ប្រទេស​ចិន​ប្រឆាំងយ៉ាង​ដាច់ខាតចំពោះ​ការ​ជ្រៀតជ្រែកពី​បរទេស។ ជនជាតិ​ចិន​មានតម្រិះ​ប្រាជ្ញានិង​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួនបានយ៉ាង​ល្អ​៕

图片默认标题

图片默认标题

 

អ្នកបកប្រែ:李展精
ប្លុកពិសេស