郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិនបង្ហាញវត្តមានក្នុងសន្និសីទសារព័ត៌មានព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ

2020-05-29 14:46:58

   

图片默认标题_fororder_0529

រសៀល​ថ្ងៃទី ២៨ ខែ​ឧសភា កិច្ច​ប្រជុំ​លើក​ទីបី​នៃ​មហា​សន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​សភា​ប្រជាជន​ចិន​ ។ លោក លីខឺឈាង នាយក​រដ្ឋមន្ត្រីចិន​បាន​បង្ហាញ​​វត្តមាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ ព្រម​ទាំង​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មានជាតិ​និង​អន្តរជាតិ​​ផង​ដែរ ។

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក លី ខឺឈាង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​មិន​បាន​កំណត់ពី​​សន្ទស្សន៍កំណើន​GDPទេ ប៉ុន្តែ​បាន​កំណត់​ទិស​ដៅ​​ភារកិច្ច​​​នៃ​ការងារ​រក្សា​ស្ថិរភាព​លើ​៦​ចំណុច ដូច​ជា​ធា​នា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ ធានា​ជីវភាព​រស់​នៅ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ធានាដល់​ការ​ប្រកប​អាជីវកម្ម​របស់​តួអង្គ​សំខាន់​ៗ​នៃ​​​ទីផ្សារជា​ដើម ប្រការ​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​ចាប់អារម្មណ៍​​ផ្ទាល់​ចំពោះ​កំណើន​សេដ្ឋកិច្ច​ ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ ។

    ពេល​ឆ្លើយ​សំណួរ​អំពី​បញ្ហា​ឱកាស​ការងារ លោក​បាន​ឆ្លើយ​ថា ឱកាស​ការងារ​ជា​បញ្ហា​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​​ ដើម្បី​រក្សា​ឱកាស​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បានដាក់​ចេញ​​គោល​នយោបាយយ៉ាង​ពេញ​ទំហឹង​ ​ ហើយ​ក៏បានទម្លាក់​ថវិកា​​ច្រើនបំផុត​ផង​ដែរ  ។

    ក្រៅ​ពី​នេះ លោក​ លីខឺឈាង បាន​លើក​ឡើងទៀត​ថា រដ្ឋាភិបាល​ចិន​នឹងដាក់​ចេញ​​គោល​នយោបាយ​និង​ចាត់​វិធានការ​ជា​ច្រើន ជា​ពិសេស​នឹង​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហាក្នុង​ការ​លុប​បំបាត់​ភាព​​ក្រីក្រ​ រដ្ឋាភិបាល​ចិន​មាន​ជំនឿ​ចិត្ត​ថា នឹង​សម្រេច​បាន​នូវ​ភារកិច្ច​​យក​ឈ្នះ​លើ​ឧបសគ្គនៃ​ការលុប​បំបាត់​ភាព​ក្រីក្រ​នៅក្នុង​​ឆ្នាំ​នេះជា​មិន​ខាន​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស