王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាងនាយករដ្ឋមន្ត្រីចិន៖ ការទប់ទល់នឹងជំងឺឆ្លងត្រូវការការបើកចំហថែមទៀត ប្រទេសចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ

2020-05-29 15:18:07 cri

  

图片默认标题_fororder_zz   

      បន្ទាប់​ពីបិទបញ្ចប់​​មហាសន្និបាត​ប្រចាំឆ្នាំ​នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ ​ ​លោក​លីខឺឈាង​នាយករដ្ឋមន្រ្តីបាន​ថ្លែង​ក្នុងសន្និសីទសារព័ត៌មាន​ជាតិ​និង​នាថ្ងៃទី​២៨ខែ​ឧសភា​ថា​ ​ក្នុង​ដំណើរ​ទប់ទល់​នឹង​ជំងឺកូវីដ១៩គឺ​ត្រូវ​ការ​ជាពិសេស​នូវ​ផលិតផល​សាធារណៈ ដូចនេះត្រូវ​រក្សា​ស្ថិរភាពនៃ​ខ្សែសង្វាក់ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ ​ហើយ​ក៏ត្រូវការ​ការបើកចំហ​ថែម​ទៀត​ដើម្បីជំរុញ​សេរីភាព​និង​ភាពងាយស្រួល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ ទើប​ប្រទេ​សនានា​អាច​រួម​គ្នា​ទប់ស្កាត់​ផល​ប៉ះពាល់ដែល​បង្កដោយ​ជំងឺឆ្លង ក្នុងន័យកាត់បន្ថយ​ការ​ខូចខាតឱ្យ​ដល់កម្រិត​ទាបបំផុត​។

​      អំពីបញ្ហា​ប្រភពនៃវីសុកូវីដ១៩​ ​លោក​លីខឺឈាង​បាន​ថ្លែងថា​ ​ការស៊ើបករក​ប្រភពវីរុស​តាម​បែបវិទ្យាសាស្រ្ត​អាច​បង្ការ​និង​គ្រប់គ្រង​ជំងឺឱ្យ​បានកាន់តែ​ល្អ​។​ ​បណ្តា​ប្រទេស​នានា​បាន​និងកំពុង​ពន្លឿនការ​​សិក្សា​និង​អភិវឌ្ឍ​វ៉ាក់សាំង ថ្នាំ​ព្យាបាលដែលមាន​ប្រសិទ្ធភាព និង​ថ្នាំ​ធ្វើ​តេស្ត ​ទាំង​នេះ​សុទ្ធតែជា​ផលិតផល​សាធារណៈជាសកល​ ​ប្រទេសចិន​រីករាយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បីជួយ​ឱ្យ​មនុស្សជាតិ​យកឈ្នះលើវីរុស​ដែលជា​​សត្រូវ​រួម​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស