បន្ទាប់ពីកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបញ្ចប់របៀបវារៈទាំងអស់ដោយជោគជ័យ និងបានបិទបញ្ចប់នៅវិមានសភាប្រជាជនចិនកាលពីរសៀលថ្ងៃទី ២៨ ខែ ឧសភា ។ មហាសន្និបាតបានអនុម័តរបាយការណ៍ការងាររដ្ឋាភិបាល និងរបាយការណ៍ការងារគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជាដើម ។ មហាសន្និបាតក៏បានបោះឆ្នោតអនុម័ត《ក្រមរដ្ឋប្បវេណីនៃសាធារណរដ្ឋប្រជាមានិតចិន》ហើយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីលេខ ៤៥ ដើម្បីប្រកាសឱ្យប្រើប្រាស់ក្រមរដ្ឋប្បវេណីនេះ ។ មហាសន្និបាតបានអនុម័តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការបង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់និងយន្តការអនុវត្តច្បាប់ពាក់ព័ន្ធនឹងតំបន់រដ្ឋបាលពិសេសហុងកុងដើម្បីគាំពារសន្តិសុខជាតិ ៕