郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាញទំនាក់ទំនងសង្គម Twitterបានដាក់កំណត់សម្គាល់ជាលើកដំបូងលើការបង្ហោះសាររបស់ដោយលោកត្រាំថាគ្មានភស្តុតាងទាល់តែសោះ

2020-05-28 16:24:49 cri

    ថ្ងៃទី ២៦ ខែ​ឧសភា តាម​ម៉ោង​ក្នុង​តំបន់ លោក ត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​បង្ហោះសារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ Twitter ដើម្បី​រិះគន់​ទង្វើ​របស់​រដ្ឋ​  California អាមេរិក​នឹងដែល​​ផ្ញើ​សន្លឹក​​ឆ្នោតនៃ​ការ​បោះ​ឆ្នោត​សកល​​នៅ​ខែ​វិច្ចិកា​ឆ្នាំ​នេះ តាម​ប៉ុស្តិ៍​ប្រៃសណីយ៍​ដោយ​​អះអាង​ថា ការ​ផ្ញើ​សន្លឹក​​​ឆ្នោត​តាម​ប្រៃសណីយ៍​នឹង​បណ្តាល​ឱ្យ​កើត​មាន​​កេង​​បន្លំសន្លឹក​​​ឆ្នោត​ ដោយសារ​ហិប​ឆ្នោត​​ប្រហែល​នឹងត្រូវ​ប្លន់​ឬសន្លឹក​​ឆ្នោត​ត្រូវ​ក្លែង​បន្លំ​ជា​ដើម ។

      នៅ​ក្រោម​សំណេរ​របស់​លោក​ត្រាំ បណ្តាញ​ទំនាក់​ទំនង​សង្គម​​ Twitter បាន​ដាក់​កំណត់​សម្គាល់​ថា “​ស្វែង​យល់​ពី​ការ​ពិត​នៃ​ការ​ផ្ញើ​សន្លឹក​​​ឆ្នោតតាម​ប្រៃសណីយ៍” ព្រម​ទាំង​បាន​ដាក់​តំណជាប់​​ព័ត៌មាន​បក​ស្រាយថា “​តាម​ការ​ផ្សាយ​ដំណឹង​របស់​ប្រព័ន្ធ​សារព័ត៌មាន​ ដូច​ជា​CNN និង​កាសែត​ The Washington Post​ជាដើម​បាន​ឱ្យ​ដឹង​ថា ពាក្យ​សំដី​របស់​លោក​ត្រាំ​ស្តីពី​ការ​ដែល​ការ​ផ្ញើ​សន្លឹក​​​ឆ្នោតតាម​ប្រៃសណីយ៍​អាច​​នឹង​បណ្តាលឱ្យ​កើត​មាន​រឿង​ក្លែង​បន្លំសន្លឹក​​​ឆ្នោត​នោះ គឺ​គ្មានភស្តុតាង​​ទាល់​តែ​សោះ អ្នក​ជំនាញបាន​ការ​ថ្លែង​ថា ការ​ផ្ញើ​សន្លឹក​​​ឆ្នោតតាម​ប្រៃសណីយ៍​​ពិបាក​បណ្តា​ល​ឱ្យ​កើត​មាន​​រឿង​ក្លែង​បន្លំណាស់ ​” ។

      កាល​ពី​មុន បណ្តា​ញ​ទំនាក់​ទំនង​សង្គម​ Twitter មិន​ដែលដាក់​​កំណត់​សម្គាល់​បែប​នេះ​ទៅ លើ​សារ​របស់​លោក​ត្រាំ​ទេ ដូច្នេះ ប្រការ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋនមតិសាធារណៈ ៕​

图片默认标题_fororder_05281111

图片默认标题_fororder_052822222

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស