郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងប្រជាជនចំនួន៣៥រូបបានចុះហត្ថលេខារួមគ្នាលើសំណើឱ្យពន្លឿនការតាក់តែងច្បាប់អភ័យឯកសិទ្ធិបរទេស

2020-05-28 14:51:32 cri

      ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មានកាល​ពី​ថ្ងៃ​ទី​២៦​ខែ​ឧសភា លោក​MaYide​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននិង​ជា​អ្នក​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​នីតិសាស្រ្ត​នៃ​បណិ្ឌត្យ​សភា​វិទ្យាសាស្ត្រ​សង្គម​ប្រទេស​ចិនបាន​ស្នើឱ្យតាក់​តែង​ឡើង​​ក្នុង​ពេល​ឆាប់ៗ​នូវ​ច្បាប់អភ័យ​ឯកសិទ្ធិ​របស់​បរទេស​ដែល​សមស្រប​នឹង​សភាពការណ៍​មូលដ្ឋាននៃ​ប្រទេស​ចិន ដើម្បី​ការ​ពារ​សមភាពនៃ​​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ចិន​និង​វិនិយោគិន​បរទេស ក្នុង​ពេល​ជា​មួយ​គ្នា​នេះ ក៏​ជា​វិធានការ​តបតវិញ​ចំពោះអាមេរិក​ជា​ដើម​​ដែល​បាន​​ចោទ​ប្រកាន់​ប្រទេស​ចិន​ក្នុង​ចេតនា​អាក្រក់ក្រោម​​លេស​​ជំងឺ​កូវីដ​១៩ ។

      “ការ​អនុវត្ត​គោលការណ៍អំពី​ការ​ដាក់​កំហិត​ចំពោះ​អភ័យ​ឯកសិទ្ធិ​បាន​ក្លាយ​ជា​និន្នាការ​តាក់​តែង​ច្បាប់​លើ​ផ្ទៃ​អន្តរជាតិ ​ការ​ពិត​ជាក់​ស្តែងមាន​ឧទាហរណ៍​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ចិន​និង​រដ្ឋបាល​តំបន់​ត្រូវគេ​ចោទ​​ប្តឹងនៅ​​ប្រទេស​អាមេរិកជា​ដើម” លោក​បាន​ថ្លែង​ថា ចម្លោះ​ខ្វះ​​ខាត​ក្នុង​ការតាក់​តែង​ច្បាប់បាន​បណ្តាល​ឱ្យ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ជន​ជាប់​​ចោទនៃ​​ប្រទេស​ចិន​មិន​អាច​ទទួលបាន​​ការ​ជួយសម្រួល​​ពី​សំណាក់​ស្ថាប័ន​តុលាការ​ក្នុង​ប្រទេស ហើយ​រដ្ឋាភិបាល​ចិន​ក៏​ត្រូវ​ចោទ​ប្តឹង​ជា​រឿយ​ៗនៅ​​តុលាការ​បរទេស ប្រការ​នេះ​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​ជាក់​ស្តែង​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ក្រៅ​ប្រទេសរបស់​ប្រទេស​ចិន​នោះ​ឡើយ​ ។

      តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា សំណើ​នេះ​ទទួល​បាន​ការ​យោគយល់និង​គាំទ្រជា​ឯកច្ឆន្ទ​ពី​សំណាក់​តំណាង​ប្រជាជន​ទាំង​ឡាយ ក្នុង​ចំណោម​គណៈប្រតិភូ​តំណាង​ប្រជាជន​ក្រុង​ប៉េកាំង មាន​តំណាង​ប្រជាជន​៣៥​រូប​បាន​ចុះ​ហត្ថលេខា​រួមគ្នា​​ព្រម​ទាំង​ដាក់​សំណើ​នេះ​ជូន​មហាសន្និបាតដើម្បី​ពិនិត្យ​ពិភាក្សា​៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស