郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសចិនដាក់ចេញក្រមរដ្ឋប្បវេណី ដែលជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃការធានាសិទ្ធិកិច្ចការស៊ីវិលដោយគ្រប់ជ្រុងជ្រោយ

2020-05-28 18:46:26 cri

    ថ្ងៃទី​២៨ខែឧសភា​ ​កិច្ចប្រជុំលើក​ទី​៣​នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី​១៣​បាន​បិទបញ្ចប់​នៅក្រុង​ប៉េកាំង​។ ​កិច្ច​ប្រជុំបាន​បោះឆ្នោត​មនុម័ត​លើ​ក្រមរដ្ឋប្បវេណីដែលនឹងដាក់ឱ្យ​អនុវត្ត​ចាប់​ពី​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០២១តទៅ ដែលជា​ការ​​ចាប់ផ្តើមនៃ​យុគសម័យថ្មី​នៃ​ការ​ធានា​សិទ្ធិ​ និង​ផល​ប្រយោជន៍កិច្ចការ​ស៊ីវិល​របស់​ប្រជាជនចិន​ចំនួន​១៤០០​លាន​​នាក់​។

    លោក​លីចាន់ស៊ូ ប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​បាន​ថ្លែង​ថា​ ​ក្រមរដ្ឋប្បវេណី​ដែល​កិច្ចប្រជុំបាន​​ពិនិត្យ​ពិភាក្សា​និង​អនុម័តជាការ​តាក់តែង​ច្បាប់​ជា​និមិត្តសញ្ញាដ៏សំខាន់​នៃ​ការ​ជំរុញ​នីតិរដ្ឋ​ដោយ​​គ្រប់​ជ្រុងជ្រោយ​ និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាពនូវប្រព័ន្ធ​ច្បាប់​សង្គមនិយមដែលមាន​លក្ខណៈពិសេស​របស់​ប្រទេសចិន​ វា​មុខជា​នឹង​ផ្តល់​ការ​ធានា​ផ្លូវច្បាប់​ដល់​​កិច្ច​ការ​ស៊ីវិល​កាន់តែ​ល្អប្រសើរសម្រាប់​ការ​ធ្វើ​​កំណែទម្រង់​និង​បើកចំ​ហ​ ​ក៏ដូចជា​កិច្ច​កសាង​សង្គមនិយម​ទំនើបក្នុង​យុគសម័យថ្មី​ផងដែរ​៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()