郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាតំណាងប្រជាជនទូទាំងប្រទេសចិនអនុម័តសេចក្តីសម្រេចចិត្តស្តីពីការបង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់និងយន្តការអនុវត្តដែលគាំពារសន្តិសុខជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុងដោយសំឡឹងឆ្នោតច្រើនលើសលប់

2020-05-28 18:07:29 cri

  ថ្ងៃ​ទី​២៨​ខែ​ឧសភា សភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​ចិន​ដែល​ជា​ស្ថាប័ន​នីតិ​ប្ប​ញ្ញាតិ​កំពូល​ជាតិ​ចិន​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​ការ​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​ដែល​គាំពារ​សន្តិសុខ​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេសហុងកុងដោយ​សំឡឹង​ឆ្នោត​ច្រើន​លើស​លប់សេចក្តី​សម្រេច​ចិត្ត​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​ប្រកាស​នេះតទៅ។

      សេចក្តី​សម្រេចចិត្ត​នេះបាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​ចិន​ឱ្យ​តាក់​តែង​ច្បាប់​ពាក់​ព័ន្ធ​ការ​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​ដែល​គាំពារ​សន្តិសុខ​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​បង្ការ ទប់​ស្កាត់​និង​ផ្តន្ទាទោស​យ៉ាង​ប្រាកដ​ប្រជា​លើ​ទង្វើ​និង​សកម្ម​ភាព​ណាមួយ​ដែល​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ជាតិ​ដូច​ជា​ការ​ធ្វើ​អបគមន៍​ប្រទេស​ជាតិ ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋអំណាច​ជាតិនិងការ​រៀបចំ​គម្រោង​និង​អនុវត្ត​សកម្មភាព​ភេរវកម្ម​ជា​ដើម ក៏​ដូច​ជា​សកម្មភាព​ជ្រៀត​ជ្រែក​កិច្ច​ការ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​របស់កម្លាំង​ក្រៅ​ពី​ដែន​ចិន ។សេចក្តី​សម្រេចចិត្ត​បាន​កំណត់​ជាក់​លាក់​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​ចិន​សម្រេច​ថា​នឹង​បញ្ចូល​ច្បាប់​ពាក់​ព័ន្ធ​ទៅ​ក្នុង​ឯកសារ​ឧបត្ថម្ភ​ទី​៣​នៃ​ច្បាប់​មូលដ្ឋាន​ហុង​កុងហើយ​ត្រូវ​ប្រកាស​អនុវត្ត​ដោយ​តំបន់​រដ្ឋបាល​ពិសេសហុងកុង​ ៕

     

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស