王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋានពាណិជ្ជកម្មហុងកុង៖ ការតាក់តែងច្បាប់សន្តិសុខជាតិនឹងពង្រឹងឋានៈជាមជ្ឍមណ្ឌលកហិរញ្ញវត្ថុអន្តរជាតិរបស់ហុងកុង

2020-05-28 15:28:02 cri

      នាពេលកន្លងទៅនេះ​ ​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​ហុងកុង​បាន​នាំគ្នា​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាពនូវ​ប្រព័ន្ធរបប​ច្បាប់​និង​យន្តការ​អនុវត្ត​នៃ​ច្បាប់​សន្តិសុខជាតិ​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ​ដោយ​សម្គាល់ឃើញថា​ ​ការ​តាក់តែង​ច្បាប់​សន្តិសុខជាតិ​ពាក់ព័ន្ធ​នឹង​​ហុងកុង​នឹង​ផ្តល់​ការ​ធានា​ដល់​អ្នកក្រុងហុងកុង​ ​និង​មាន​អំណោយផល​ដល់​ការ​បង្កើត​បរិយាកាសវិនិយោគ​និងប្រកប​អាជីវកម្ម​ដែល​មាន​ស្ថិរភាព​និង​មាន​សណ្តាប់ធ្នាប់​ ​ក៏ដូចជា​ពង្រឹង​ឋានៈជាមជ្ឈមណ្ឌល​​ហិរញ្ញវត្ថុអន្តរជាតិផងដែរ​។​

      ថ្ងៃទី​២៧ខែ​ឧសភា​ ​ពេល​ឆ្លើយតបនឹង​សំណួររបស់​ប្រព័ន្ធសារព័ត៌មាន​ ​លោក​ Li Jiangcheng ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមសាជីវកម្ម​ Changhe ហុងកុង​បាន​ថ្លែង​ថា​ ​រាល់​ប្រទេស​នីមួយៗសុទ្ធតែមាន​សិទ្ធិអំណាចនិង​តួនាទីដោះស្រាយ​បញ្ហា​​​សន្តិសុខជាតិ​របស់​ខ្លួន​។​ ​រំពឹងថា​ ការ​តាក់តែង​ច្បាប់​សន្តិសុខជាតិ​ពាក់ព័ន្ធនឹង​ហុងកុង​ នឹងអាច​កាត់​បន្ថយ​ាករ​ព្រួយបារម្ភរបស់​មជ្ឈិម​ចិន​​ចំពោះ​ហុងកុង​ ​និង​ដើរ​តួនាទី​វិជ្ជមាន​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយស្ថិរភាពក្នុងរយៈពេល​យូរ​របស់​ហុងកុង​។​ ​ជាមួយ​គ្នានេះដែរ ​រដ្ឋបាល​នៃតំបន់​រដ្ឋបាល​ពិសេសហុងកុង​ក៏ត្រូវ​រ៉ាប់រងទំនួលខុសត្រូវ​ដើម្បី​ពង្រឹង​ជំនឿចិត្ត​របស់​អ្នកក្រុង​ហុងកុង​ចំពោះ​គោលនយោបាយ​ប្រទេស​មួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​ ​ក៏ដូចជា​ពង្រឹងទំនុកចិត្ត​របស់​សហគមន៍អន្តរជាតិ​ផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស