刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកស៊ីជីនភីងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈប្រតិភូកងទ័ពរំដោះ ប្រជាជនចិននិងកងកម្លាំងប៉ូលីសប្រដាប់អាវុធ ដោយគូសបញ្ជាក់ថា ក្រោមបុរេល័ក្ខខ័ណ្ឌបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាប្រក្រតី ត្រូវជំរុញការងារគ្រប់ផ្នែករបស់កងទ័ព ដើម្បីសម្រេចទិសដៅភារកិច្ចឆ្នាំ២០២០អំពីការកសាងកិច្ចការពារជាតិនិងកងទ័ព

2020-05-27 15:31:21 cri

图片默认标题_fororder_解放军

    រសៀល​ថ្ងៃទី​២៦ ខែឧសភា លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​​កិច្ចប្រជុំ​ពេញអង្គ​នៃ​គណៈប្រតិភូ​កងទ័ព​រំដោះ​ប្រជាជន​ចិន​និងកងកម្លាំង​ប៉ូលីស​ប្រដាប់​អាវុធ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​​ទី​១៣​  ដោយ​គូសបញ្ជាក់​ថា កងទ័ព​ទាំងមូល​ត្រូវ​បង្រួបបង្រួម​គំនិត​និង​ប្រតិបត្តិការ​ក្រោម​ការ​ចាត់​ចែង​​និង​សេចក្តីសម្រេចចិត្ត​​របស់​មជ្ឈិម​បក្ស​ ​ក្រោម​បុរេល័ក្ខខ័ណ្ឌ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ​-១៩​ជា​ប្រក្រតី​ ត្រូវ​​ជំរុញ​ការងារ​គ្រប់​ផ្នែក​របស់​​កងទ័ព ​ដើម្បី​សម្រេច​គោទិសដៅ​ភារកិច្ច​ឆ្នាំ​២០២០​អំពី​ការកសាង​កិច្ច​ការពារជាតិ​និង​កងទ័ព ​​​បំពេញ​ភារកិច្ច​គ្រប់​យ៉ាង​របស់​​បក្ស​និង​ប្រជាជន​ឱ្យ​បាន​យ៉ាង​ដាច់​ខាត។

    លោក​ស៊ីជីនភីង​បាន​គូស​បញ្ជាក់​ថា​ ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​-១៩​ជា​ការ​ល្បង​ពិសោធន៍​ជាក់​ស្តែង​មួយ​សម្រាប់​កំណែទម្រង់​កិច្ច​ការពារ​ជាតិ​និង​កងទ័ព​របស់​ចិន​ ​ទន្ទឹម​នឹង​នេះ ​ក៏​ជា​តម្រូវ​ការ​ថ្មី​ផងដែរ​។​ទាក់​ទិន​នឹង​ស្ថានភាព​និង​បញ្ហា​ថ្មី​ដែល​លេច​ចេញ​ក្នុង​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​-១៩​ ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​គំនិត​និង​មធ្យោបាយ​​ច្នៃ​ប្រឌិត​។​ត្រួវ​ប្រើ​ឧត្តមភាព​លើ​វិស័យ​​សិក្សារស្រាវជ្រាវ​និង​វិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​យោធា​ 
​ពន្លឿន​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​ថ្នាំ​​ព្យាបាល​និង​វ៉ាក់សាំង​ជំងឺ​កូវីដ​-១៩។​ត្រូវ​បង្កើន​ការ​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ការពារ​ជាតិ​ ជា​ពិសេស​គឺ​ការ​ចៃ្ន​ប្រឌិត​ដោយ​​ឯករាជ្យ​និង​ការ​ច្នៃប្រឌិត​ដំបូង​គេ​​។ត្រូវ​កសាង​ប្រព័ន្ធ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ដើម្បី​​បង្កើត​ជា​ក្រុម​ធនធាន​មនុស្ស​ឯកទេស​យោធា​បែប​ថ្មី៕
 

អ្នកបកប្រែ:刘妍

ពិភាក្សា()