郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងផ្តោតសំខាន់ទៅលើការជំរុញការត្រួតពិនិត្យចំពោះភារកិច្ចសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចិន

2020-05-26 15:37:54 cri

  មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​កំពុង​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ របាយការណ៍​ការ​ងារ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ដែល​ដាក់​ជូន​មហាសន្និបាត​ពិនិត្យ​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នឹង​បន្ត​ផ្តោត​សំខាន់​ទៅ​លើ​ការ​ជំរុញ​ការ​ត្រួត​ពិនិត្យ​ចំពោះ​ភារកិច្ច​សំខាន់ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ចិន។ នៅ​ឆ្នាំ​២០២០ វិស័យ​សំខាន់ៗ​ដែល​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នឹង​ត្រួត​ពិនិត្យ​បូក​រួម​ទាំង​ការ​ត្រួត​ពិនិត្យ​ចំពោះ​សភាព​ការណ៍​អនុវត្ត​ច្បាប់​សំខាន់​ៗ​ដូច​ជា​ច្បាប់​ការ​ពារ​សត្វ​ព្រៃ ច្បាប់​សប្បុរសធម៌និង​ច្បាប់​ប្រឆាំងការ​ប្រកួត​ប្រជែង​ដោយ​អយុត្តិធម៌ជាដើម៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស