魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជាតំណាងសភាប្រជាជនចិនដែលមកពីខេត្តហ៊ូប៉ីនេះបានឱនគោរព?

2020-05-26 12:56:10 cri

 

图片默认标题_fororder_这位来自湖北的全国人大代表为何深深鞠了一躬?

 

    អំឡុងពេល​មហាសន្និបាត​នៃ​សភាទាំងពីរ​របស់​ប្រទេស​ចិន​ឆ្នាំនេះ​កំពុង​បើកធ្វើ​នៅ​ទីក្រុងប៉េកាំង ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​ហ៊ូប៉ី​កំពុង​ពិនិត្យ​ពិភាក្សា​របាយការណ៍​ការងារ​រដ្ឋាភិបាល។​បន្ទាប់ពី​បាន​ថ្លែង​សុន្ទរកថា​រួចហើយ ​លោកស្រី ​យូឆឹង ​តំណាង​ប្រជាជន​ចិន​មកពី​សាលា​ឧស្សាហកម្ម​ធុនស្រាល​ទីពីរ​ក្រុង​វូហាន​បាន​ក្រោកឈរ​ឡើង​និង​ឱន​គោរព។​ទង្វើនេះ​បាន​ឆ្លុះបញ្ចាំង​ពី​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ។​

    លោកស្រី ​យូឆឹង ​គឺជា​គ្រូបង្រៀន​ម្នាក់ ​អំឡុង​ពេល​ផ្ទុះ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​ក្រុង​វូហាន ​បាន​ធ្វើឱ្យ​ក្រុង​វូហាន​ត្រូវ​បិទក្រុង ​លោកស្រី​បាន​ចូល​​បម្រើ​ការ​ជា​អ្នកស្ម័គ្រចិត្ត​នៅក្នុង​សហគមន៍ ​និង​រួមសហការ​ជាមួយ​បុគ្គលិក​សហគមន៍​និង​អ្នកស្ម័គ្រចិត្ត​ដទៃទៀត​ដើម្បី​គាំពារ​ដោយ​ពេញទំហឹង​នូវ​តម្រូវការ​ខាង​ជីវភាពរស់នៅ​និង​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រជាជន​នៅក្នុង​សហគមន៍។​

    ក្នុងនាមជា​តំណាង​ប្រជាជន​ដែល​មកពី​ថ្នាក់​មូលដ្ឋាន​នៃ​ក្រុង​វូហាន ​លោកស្រី​បាន​រៀបរាប់​អំពី​រឿងពិត​ដែល​បាន​កើតឡើង​នៅ​ជុំវិញ​ខ្លួន​ថា ​៖​

    ជាអកុសល ​គ្រួសារ​ដែល​មាន​សមាជិក ​៤ ​នាក់​របស់​សហសេវិក​ម្នាក់​របស់​លោកស្រី​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ទាំងអស់​។​លោកស្រី ​យូឆឹង ​បាន​ជម្រាបថា ​គ្រួសារ​នេះ​បាន​ជួបប្រទះ​នឹង​ការ​លំបាក​ដោយ​ពីដំបូង​ពុំមាន​គ្រែ​សម្រាក​ព្យាបាល ​ហើយ​បន្ទាប់មក ​ត្រូវបានគេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន។​ដោយសារ​កូនប្រសារ​របស់​សហការី​ខ្ញុំ​ជា​អ្នកជំងឺ​សភាព​ធ្ងន់ ​បានជា​គាត់​ត្រូវបាន​គេ​បញ្ជូន​ទៅ​បន្ទប់ ​ICU ​ដើម្បី​ជួយសង្រ្គោះ​ឱ្យបាន​ទាន់​ពេល​វេលា។​ក្រោយមក ​ពួកគេ ​ទាំង ​៤ ​នាក់​បានជា​សះស្បើយ ​និង​ចេញ​ពី​មន្ទីរពេទ្យ។​កូនស្រី​របស់​សហការី​ខ្ញុំ​បាន​សរសេរ​សំបុត្រ​មកខ្ញុំ​ដោយ​រំលឹក​ឡើងវិញ​នូវ​បទពិសោធន៍​ជីវិត​នេះ ​ហើយ​ថ្លែង​អំណរគុណ​ដោយ​ស្មោះ​ដល់​លោក​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិន​ ស៊ីជីនភីង ​និង​មនុស្ស​ជា​ទីស្រឡាញ់​ទាំងអស់​ដែល​បាន​ជួយ​ដល់​ក្រុង​វូហាន។​

    លោកស្រី ​យូឆឹង ​បាន​ជម្រាបថា ​មាន​មនុស្សចាស់​ដែល​មាន​អាយុ​ជាង​ ៨០​ ឆ្នាំ​ម្នាក់​បាន​និយាយ​ថា" ​នេះជា​លើក​ទីមួយ​ដែល​ខ្ញុំ​បាន​ជួបប្រទះ​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​សម្រាប់​ជីវិត​របស់​ខ្ញុំ។​ហើយ​មិនអាច​នឹកស្មាន​ដល់​ថា ​បាន​អាច​បង្វែរ​និង​ឱ្យ​វិល​ទៅ​រក​ស្ថេរភាព​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លីៗ​បែប​នេះ​នោះ។​វាអាច​ធ្វើបាន​តែ​ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​និង​នៅ​ក្រោម​ការ​គោរព​ពី​ប្រព័ន្ធ​សង្គមនិយម​ប៉ុណ្ណោះ។​

    ក្រុងវូហានជាទីក្រុងដែលកសាងនៅតាមទន្លេយ៉ាងសេ ។ ត្រីជាម្ហូបដ៏សំខាន់ម្យ៉ាងក្នុ​ង​ជីវភាពប្រចាំថ្ងៃរបស់អ្នកក្រុងវូហាន ។ លោកស្រី Yucheng មិនអាចបំភ្លេចបានពេលដែលលោកស្រីយកត្រីស្រស់មួយទៅឱ្យលោកតា Liao ហើយលោកតាមានទឹកមុខពោរពេញទៅដោយសប្បាយរីករាយកាលពីថ្ងៃទី១៧ខែមីនា ។

    លោកស្រី Yucheng ថ្លែងថា ពេលលោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិនទៅត្រួតពិនិត្យការងារនៅក្រុងវូហាននៅដើមខែមីនាឆ្នាំនេះបានមានប្រសាសន៍ថា គួរតែខិតខំប្រឹងប្រែងធានាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ធានាការផ្គត់ផ្គង់វត្ថុដែលត្រូវការជាចាំបាច់ដូចជា អង្ករ មី ស្បៀង ប្រេងឆា សាច់ ស៊ុតនិងទឹកដោះគោជាដើម ។ លោកអគ្គលេខាធិការបានទូន្មានជាពិសេសថា អ្នកក្រុងវូហានចូលចិត្តញ៉ាំត្រីរស់ គួរតែផ្គត់ផ្គង់ឱ្យបានច្រើនក្នុងសភាពការណ៍ដែលអនុញ្ញាត ។

    ក្នុងអំឡុងពេលបិទក្រុងវូហាន ក្រុងវូហានបានបង្កើតស្ថាប័នផ្គត់ផ្គង់ជលផលជាពិសេស បុគ្គលិកធ្វើការងារក្នុងសហគមន៍ប្រមូលព័ត៌មាននៃការទិញទំនិញរបស់ប្រជាជន សហគ្រាសជលផលត្រូវបានដឹកជញ្ជូនទៅដល់សហគមន៍ហើយចែកចាយនៅហ្នឹងកន្លែង អ្នកស្មគ្រចិត្តទទួលខុសត្រូវការចែកចាយក្នុងចម្ងាយ១០០ម៉ែត្រទីចុងបំផុតគឺជូនត្រីដែលវេច​ខ្ចប់រួចហើយទៅដល់អគារនីមួយៗ ហើយអ្នកទទួលខុសត្រូវនៃអគារនីមួយៗជូនត្រីទាំងនេះទៅដល់ផ្ទះប្រជាជន ។

    លោកស្រី Yucheng បានថ្លែងទៀតថា មុនចូលរួមកិច្ចប្រជុំលើកនេះ អ្នកទាំងអស់គ្នាសុទ្ធតែឱ្យខ្ញុំថ្លែងអំណរគុណចំពោះអគ្គលេខាធិការនៅចំពោះមុខ ដើម្បីថ្លែងអំណរគុណចំពោះបក្សនិងជាតិ ព្រមទាំងឱនលំទោនចំពោះមិត្តភក្តិគ្រប់មជ្ឈដ្ឋានដែលផ្តល់ជំនួយដល់ក្រុងវូហានខេត្តHubei ។

    កាលពីថ្ងៃទី ​២៤ ​ខែឧសភា ​លោក​អគ្គលេខាធិការ ​ស៊ីជីនភីង ​បានអញ្ជើញ​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​របាយការណ៍​ការងារ​រដ្ឋាភិបាល​ជាមួយ​គណៈប្រតិភូខេត្ត ​Hubei​ ។ ​បន្ទាប់ពី​ថ្លែងក​ថា​ លោកស្រី​ Yucheng​ បាន​ឈរឡើង​ ឱន​លំទោន​ចំពោះ​លោក​អគ្គលេខាធិការ ​ស៊ីជីនភីង ​ដោយ​នាំពាក្យ​បណ្តាំ​របស់​ប្រជាជន​ក្នុង​ស្រុក​កំណើត​ ៕​

图片默认标题_fororder_这位来自湖北的全国人大代表为何深深鞠了一躬?4

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស