郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើកិច្ចប្រជុំពេញអង្គដើម្បីធ្វើការពិនិត្យពិភាក្សាចំពោះសេចក្តីព្រាងច្បាប់នៃក្រមរដ្ឋប្បវេណីនិងសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការបង្កើតនិងធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធច្បាប់និងយន្តការអនុវត្តដែលគាំពារសន្តិសុខជាតិរបស់តំបន់រដ្ឋបាលពិសេសហុងកុង

2020-05-26 14:06:51 cri

     គណៈកម្មាធិការរដ្ឋធម្មនុញ្ញនិង​ច្បាប់​នៃ​សភាតំណាង​ប្រជាជនទូទាំង​ប្រទេស​ចិន​បាន​បើក​ធ្វើ​កិច្ច​ប្រជុំ​ពេញ​អង្គនៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​ឧសភា ដោយ​អនុលោម​តាម​មតិ​ពិនិត្យ​ពិភាក្សា​របស់​គណៈប្រតិភូ​តំណាង​ប្រជាជន​នានា នឹងធ្វើ​ការ​ពិនិត្យ​ពិភាក្សា​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នៃ​ក្រម​រដ្ឋប្បវេណីនិង​សេចក្តី​ព្រាង​ច្បាប់​នៃ​សេចក្តី​សម្រេច​ចិត្ត​ស្តីពី​ការ​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​ដែល​គាំពារ​សន្តិសុខ​ជាតិ​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង។ តំណាង​ប្រជាជនដែល​មាន​វត្តមាន​បាន​ឯកភាព​គ្នា​ថា ប្រទេស​ចិន​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​ដែល​គាំពារ​សន្តិសុខ​ជាតិ​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង វា​មាន​អំណោយ​ផល​ដល់​ការ​ប្រកាន់​ខ្ជាប់​និង​កែ​លម្អ​គោល​ការណ៍”ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ” មាន​អំណោយ​ផល​ដល់​ការ​គាំពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផល​ប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ក៏​ដូច​ជា​មាន​អំណោយ​ផល​ដល់​ការ​គាំពារ​វិបុលភាព​និង​ស្ថិរភាព​របស់​ហុង​កុង​ក្នុង​រយៈពេល​យូរ​ផង​ដែរ ។

      តំណាង​ប្រជាជន​ទាំង​ឡាយ​បាន​ឯកភាព​គ្នា​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ស្តីពី​ការ​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​ដែល​គាំពារ​សន្តិសុខ​ជាតិ​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង៕

 

 

 

 

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស