郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ អ្នកនយោបាយលោកខាងលិចដែលបានស្រែកថាត្រូវដេញដោលពីទំនួលខុសត្រូវរបស់ប្រទេសចិនក្នុងរឿងជំងឺកូវីដ១៩ គឺជនមិនចេះច្បាប់និងជាជនបាតផ្សារ

2020-05-26 14:58:00 cri

 “ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ប្រទេស​ចិនកន្លង​មក​ គឺ​គ្មាន​មូលដ្ឋាន​ការពិត គ្មានភស្តុតាង​ខាង​ផ្លូវ​​ច្បាប់ ក៏​ដូច​ជាមិន​ដែល​កើត​មាន​​លើ​ផ្ទៃ​អន្តរជាតិ​ផង​ដែរ”។លោក​វ៉ាង​អ៊ី​សមាជិក​ក្រុម​ប្រឹក្សាកិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បានថ្លែង​​យ៉ាង​ម៉ឺង​ម៉ាត់​បែប​នេះក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃ​កិច្ច​ប្រជុំ​លើក​ទី​៣​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និតីកាល​ទី​១៣ដែល​បើក​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៤​ខែ​ឧសភា។ នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ចំហដ៏​ម៉ឺង​ម៉ាត់​បំផុតរបស់​ប្រទេស​ចិន​ចំពោះ​រឿងគួរឱ្យ​អស់​សំណើចគឺការ​ចង់​​ឱ្យ​ដេញដោល​ទំនួល​ខុស​ត្រូវ​របស់​ប្រទេស​ចិន​និង​ទារ​​សំណង​ពី​ប្រទេស​ចិន​ដែល​ប្រឌិត​ឡើង​ដោយ​អ្នក​នយោបាយមួយ​ចំនួនរបស់​លោក​ខាង​លិច ហើយ​ក៏​បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា៖ការ​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​សំណាក់​​អ្នក​នយោបាយ​អាមេរិក​និង​លោក​ខាង​លិច​បែប​នេះ គឺ​ជា​ទង្វើ​មិន​ចេះ​​ច្បាប់​និង​ជា​ទង្វើ​របស់​​ជន​បាត​ផ្សារដែល​ប៉ុន​ប៉ង​ច្រាន​ចោល​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ដែល​ទទួល​បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​និង​ប្រើ​លេស​ប្រជានិយមដើម្បី​ទម្លាក់​បញ្ហា​ក្នុង​ប្រទេស​ទៅ​លើ​អ្នក​ដទៃ ។

      ​ដូច​អង្គការ​សុខភាព​ពិភពលោក​បានបញ្ជាក់​ដូច្នេះ​​ថា វីរុស​អាច​កើត​ចេញ​ពី​គ្រប់​ទី​កន្លែង​លើ​ពិភពលោក ប្រទេស​ចិន​ក៏​ជា​អ្នក​រង​គ្រោះពី​​ជំងឺ​ឆ្លង​លើក​នេះ​ផង​ដែរ។ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង ប្រទេស​ចិន​បានកាត់​​ផ្តាច់​មធ្យោបាយចម្លង​នៃ​វីរុស​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត បាន​រារាំង​ដោយ​មាន​ប្រសិទ្ធភាព​នូវ​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​ឆ្លង ។ បើសិន​ជា​និយាយ​ដល់​ការ​ដេញ​ដោល​ទំនួល​ខុស​ត្រូវ​​មែន​នោះ​ អាមេរិកគឺ​ជា​ប្រទេស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រាត​ត្បាតជា​សកល​នៃ​ជំងឺ​ឆ្លង ។ អ្នក​នយោបាយ​មួយ​ចំនួន​តូច​របស់​អាមេរិកមិន​ត្រឹម​តែ​និយាយ​មិន​ច្បាស់​ពី​ពេល​វេលា​ផ្ទុះ​រីក​រាល​ដាល​ជំងឺ​ឆ្លង​នៅ​អាមេរិក​ប៉ុណ្ណោះទេ  ថែម​ទាំង​បាន​លាក់​បាំង​ទិន្នន័យ​អ្នក​ស្លាប់​ទៀត​ផង​ ហើយ​ដោយ​សារ​អសមត្ថភាព​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ធ្វើ​ឱ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ជំងឺ​ឆ្លង​ទៅ​កាន់​តំបន់​ជា​ច្រើន​នៅ​លើ​ពិភពលោក ដែល​បាន​បំផ្លិច​បំផ្លាញ​សន្តិសុខ​សាធារណៈ​នៅ​ពិភពលោក​ទាំង​មូល​ ។

      ក្រៅពី​នេះ ការ​ចង់​ប្តឹងប្រទេស​ចិន​  គឺ​ជា​គំនិត​ក្មេង​ខ្ចី​ខុស​ទំនង​បំផុត​និង​គ្មាន​ភស្តុតាង​ទាល់​តែ​សោះ ។ បើ​សិន​ជា​អ្នក​នយោបាយ​មួយ​ចំនួន​របស់អាមេរិក​ធ្វើ​តាម​តែ​ទំនើងចិត្ត​របស់​ខ្លួន ហើយ​ប្តឹងចោទ​ប្រទេស​ចិន​ដោយ​គ្មាន​ហេតុ​ផល​ នោះ​នឹង​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​នូវ​គោលការណ៍​សំខាន់​នៃ​ច្បាប់​អន្តរជាតិ​និង​ទំនាក់​ទំនងអន្តរជាតិ​​ស្តីពី​សមភាព និ​ងអភ័យឯកសិទ្ធិ​អធិបតេយ្យភាព​​​របស់​ប្រទេស​មួយ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស