翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនថ្លែងថា នឹងចាត់វិធានការច្រើនបែបយ៉ាងដើម្បីលំនឹងមូលដ្ឋាននៃពាណិជ្ជកម្មជាមួយបរទេសនិងមូលធនបរទេស

2020-05-26 16:29:40 cri

      ថ្ងៃទី ២៥ ខែ​ឧសភា ពេល​ផ្តល់បទ​សម្ភាសន៍ជា​មួយ​ប្រព័ន្ធ​សារ​ព័ត៌មានលើក​ទី ២ ​នៅ​”ច្រក​ពិសេសសម្រាប់​​រដ្ឋមន្រ្តី”ក្នុង​​កិច្ចប្រជុំ​លើក​ទី ៣ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​និតីកាល​ទី ១៣ លោក​Zhong Shanរដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​លើក​ឡើង​ថា ការ​លំនឹង​ស្ថានភាព​មូលដ្ឋាន​នៃ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​និងមូលធន​​បរទេស​គឺ​មាន​សារៈ​សំខាន់​ ។ ពាណិជ្ជកម្មជា​មួយ​​បរទេស​និង​មូលធន​​បរទេស​ជា​ខ្លឹម​សារ​សំខាន់​នៃ​កំណែទម្រង់​​ ហើយ​ក៏​ជា​សមិទ្ធផល​សំខាន់​នៃ​កំណែ​ទម្រង់​ផង​ដែរ ។

      លោក​Zhong Shan​បាន​ធ្វើ​ការ​វិភាគ​លើ​ការងារ​សំខាន់​ៗ​នៃការ​លំនឹង​​​មូលដ្ឋាន​នៃ​ពាណិជ្ជកម្ម​ជា​មួយ​បរទេស​និងមូលធន​បរទេស​នា​ពេល​បច្ចុប្បន្ន ទី​១​  បង្កើន​បរិមាណ​មូលធន​​បរទេស​ ពង្រីក​ថែម​ទៀត​នូវ​ការ​បើក​ចំហ​ចំពោះ​ក្រៅ​ប្រទេស​ បន្ធូរ​បន្ថយ​ការ​អនុញ្ញាតឱ្យ​មូលធន​បរទេស​​ឱ្យ​ចូល​ទីផ្សារចិន​​ កាត់បន្ថយ​ក្នុង​កម្រិត​ធំ​​នូវ​បញ្ជី​​អវិជ្ជមាន​នៃ​ការ​អនុញ្ញាត​ឱ្យ​មូលធន​បរទេស​ចូលទីផ្សារ​ចិន​ ។ បង្កើត​វេទិកា​បើក​ចំហ​ចំពោះក្រៅ​ប្រទេស​​ដែលប្រកប​ដោយ​គុណភាព​​កាន់តែ​ខ្ពស់​ ជាពិសេស​គឺ​កសាង​ឱ្យ​បាន​ល្អ​នូវ​តំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្មសេរី​ និង​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​  ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​កាន់តែ​ច្រើនឱ្យ​​​មក​ធ្វើ​​វិនិយោគ​នៅ​ប្រទេសចិន​ ។ ទី ២ ​​លំនឹង​បរិមាណមូលធន​​បរទេស​ អនុវត្ត​«ច្បាប់​វិនិយោគនៃ​មូលធន​​បរទេស​» បង្កើត​បរិយាកាស​ប្រកប​អាជីវកម្ម​ដែល​ប្រកប​ដោយ​​​​យុត្តិធម៌ និង​មាន​តម្លាភាព ការពារ​សិទ្ធិនិង​ផល​ប្រយោជន៍​របស់​ពាណិជ្ជករ​បរទេស​ និង​កម្មសិទ្ធិ​បញ្ញា ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស