翟茜茜
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មជ្ឈដ្ឋាននានានៃតំបន់ហុងកុងបង្ហាញការគាំទ្រចំពោះសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងហុងកុងដាក់ចេញដោយសភាតំណាងប្រជាជនទូទាំងប្រទេសចិន

2020-05-26 16:39:14 cri

图片默认标题_fororder_2

      ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៃ​តំបន់​ហុងកុង​បាន​ថ្លែង​ថា ការ​បង្កើត​និង​ធ្វើ​ឱ្យ​មានសុក្រិតភាព​​នូវ​ប្រព័ន្ធ​​ច្បាប់​និង​យន្តការ​អនុវត្ត​ដើម្បី​គាំពារ​សន្តិសុខ​ជាតិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ មាន​អំណោយ​ផល​ដល់​ការគាំពារ​សន្តិសុខ​ជាតិ​ឱ្យ​កាន់​តែ​ល្អ​ ព្រមនិង​ធានារ​ការអនុវត្តគោលនយោបាយ​​ “ប្រទេស​មួយ​​​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”នៅតំបន់​ហុងកុង សំដៅ​ធានា​ឱ្យ​ហុងកុង​មាន​សន្តិសុខ​រយៈ​ពេល​យូរ​និងមានការ​​អភិវឌ្ឍ​​ប្រកប​ដោយ​ភាព​រុង​រឿង ។

      ថ្ងៃទី ២៥ ខែ​ឧសភា លោក​Dong Jianhua អនុប្រធានសភា​​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​ថ្លែង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ ដោយ​បាន​ធ្វើ​ការ​វិភាគ​យ៉ាង​ស៊ី​ជម្រៅ​​និង​គ្រប់​ជ្រុង​ជ្រោយ​នូវ​ភាព​​សំខាន់​និង​ភាព​​ចាំបាច់​សម្រាប់​ហុងកុង​ក្នុង​​ការ​តាក់​តែង​ច្បាប់​មួយ​នេះឡើង​​ ព្រមនិង​អំពាវនាវ​អ្នក​ក្រុង​ហុងកុង​​​ឱ្យ​​គាំទ្រ​ដល់​ការ​តាក់តែង​ច្បាប់​មួយ​នេះ​ដើម្បី​ផល​ប្រយោជន៍ហុងកុង​​ និង​​ធានាដល់​​ការអនុវត្តគោល​នយោបាយ​​ “ប្រទេស​មួយ​​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”ប្រកប​ដោយ​ភាព​យូរ​អង្វែង​​ ៕

អ្នកបកប្រែ:翟茜茜

ពិភាក្សា()