王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ប្រទេសចិនប្រកាសផែនការតាក់តែងច្បាប់ប្រចាំឆ្នាំ២០២០ ដែលប្រកាន់ខ្ជាប់នូវការគ្រប់គ្រងហុងកុងតាមផ្លូវច្បាប់

2020-05-26 15:15:10 cri

      នារសៀលថ្ងៃទី​២៥ខែ​ឧសភា​ ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃសភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​ដែលកំពុង​បើកធ្វើនៅក្រុងប៉េកាំង​បាន​ធ្វើ​កិច្ច​ប្រជុំ​ពេញអង្គលើកទី​២​ ដើម្បីស្តាប់​របាយការណ៍ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន។ ​ ​របាយការណ៍​មួយ​​នេះ​ត្រូវបានចាត់ទុកជា​សមិទ្ធផល​ខាង​នីតិប្បញ្ញត្តិនិង​ផែនការតាកក់តែងច្បាប់​ប្រចាំ​ឆ្នាំ​របស់​ប្រទេសចិន​បានបញ្ជាក់​​ពី​មូលហេតុ​នៃ​ការទា់តែង​សេចក្តីព្រាង​ច្បាប់​សន្តិសុខជាតិ​ពាក់ព័ន្ធ​នឹង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដែល​មជ្ឍដ្ឋាន​ខាងក្រៅផ្តោតការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ហើយ​បាន​ប្រកាស​ពី​ការ​ប្តេជ្ញាចិត្ត​និង​គោល​ជំហរ​របស់​ស្ថាប័ននីតិប្បញ្ញត្តិ​ចិន​ក្នុង​ការ​គ្រប់គ្រងហុងកុង​តាមផ្លូវ​ច្បាប់​។​ មតិ​សាធារណៈបាន​សម្គាល់ឃើញជាទូទៅថា​ ទង្វើនេះ​នឹង​ដោះស្រាយ​ភាពជាប់​គាំងរបស់​​ហុងកុង​តាម​ផ្លូវ​ច្បាប់​ ដោយ​កែប្រែសភាពការណ៍​កង្វះ​ច្បាប់​គ្រប់គ្រង​វិស័យសន្តិសុខជាតិ​នៅ​ហុងកុង​។

      លោក​លីចាន់ស៊ូប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភាតំណាងប្រជាជន​ទូទាំងប្រទេសចិន​បាន​ថ្លែង​ថា​ ​ប្រការនេះ គឺជា​វិធានការ​ដ៏សំខាន់​សម្រាប់​ប្រកាន់​ខ្ជាប់​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាពនូវគោល​នយោបាយ​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​ ​ប្រកាន់ខ្ជាប់​នូវការ​គ្រប់គ្រង​ហុងកុង​តាម​ផ្លូវច្បាប់​ គាំពារ​រដ្ឋធម្មនុញ្ញ​និង​សណ្តាប់ធ្នាប់​នៃ​តំបន់រដ្ឋបាល​ពិសេស​ដែល​កំណត់ក្នុងច្បាប់​មូលដ្ឋាន​ វា​សមស្រប​នឹង​ផលប្រយោជន៍ជាមូលដ្ឋាន​របស់​បងប្អូនជន​រួមជាតិ​ហុងកុង​ ក្នុងនោះបូលរួម​ទាំង​ប្រជាជន​ទាំងឡាយផង​ ហើយ​វា​ក៏នឹងផ្តល់​ការធានា​ខាងផ្លូវច្បាប់​កាន់តែ​ខ្លាំងក្លា​សម្រាប់​ការ​គាំពារ​អធិបតេយ្យភាពជាតិ​ សន្តិសុខ​ជាតិ​ ​ផល​ប្រយោជន៍​នៃការ​អភិវឌ្ឍ​របស់​ជាតិ​ ក៏ដូចជា​​ធានាវិបុលភាព និង​ស្ថិរភាព​របស់​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​ក្នុងរយៈពេលយូ​រផងដែរ​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()