王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន៖ ជារៀងរាល់សប្តាហ៍ប្រទេសចិនបានសាងសង់បន្ថែមស្ថានីយប្រព័ន្ធ ៥Gថ្មីចំនួនជាង១ម៉ឺនកន្លែង

2020-05-26 15:32:55 cri

      ថ្ងៃទី២៥ខែឧសភា ពេល​ផ្តល់បទសម្ភាសន៍តាមប្រព័ន្ធវីដេអូក្នុងកិច្ច​ប្រជុំលើកទី៣​នៃ​មហាសន្និបាត​សភាតំណាងប្រជាជនទូទាំងប្រទេសចិន​នីតិកាលទី១៣  លោក​Miao Wei ​រដ្ឋមន្រ្តី​ក្រសួង​​ឧស្សាហកម្ម​និ​ងព័ត៌មានវិទ្យាចិន​បាន​ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ​នៅ​ប្រទេស​ចិនជាងរៀងរាល់សប្តាហ៍នបន្ថែមការ​សាងសង់​ស្ថានីយប្រព័ន្ធ ៥Gចំនួនជាង​១ម៉ឺនកន្លែង​។ ​ក្នុងខែ​មេសា​​កន្លងទៅនេះ​ ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ ៥Gបាន​បន្ថែមចំនួន​ជាង​៧លាននាក់​ សរុប​ជាង​៣៦លាននាក់។

      លោក​Miao Wei បាន​ចែករំលែក​ជាមួយ​អ្នកសារព័តមាន​ជាតិ​និង​អន្តរជាតិ​នូវ​ទិដ្ឋភាព​៥Gមួយ​ចំនួ​នក្នុងពេលថ្មីៗកន្លងទៅនេះ​ ​ដូចជា​ក្នុងអំឡុងពេល​ជំងឺកូវីដ១៩ លោក​​វេជ្ជបណ្ឌិត​​ Zhong Nanshan បានពិនិត្យ​អ្នកជំងឺ៥នាក់ដែល​មាន​អាការធ្ងន់​តា​មរយៈ​​​​វីដេអូប្រើប្រព័ន្ធ​៥G។ រូបភាពវីដេអូដែល​បញ្ជូនតាម​ប្រព័ន្ធ​៥Gភ្លឺច្បាស់ ដែលបាន​ដើរ​តួនាទី​សំខាន់​ក្នុងការពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស