郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ក្រមរដ្ឋប្បវេណីនឹងជំរុញអភិបាលកិច្ចចិនដល់កម្រិតកាន់តែខ្ពស់

2020-05-26 14:35:26 cri

    ក្នុ​ងមហាសន្និបាតនៃ​សភាទាំង​ពីរ​របស់ប្រទេស​ចិន​ឆ្នាំ​នេះ ការ​ពិនិត្យ​ពិភាក្សា​លើក្រម​​រដ្ឋ​ប្បវេណី​បាន​ក្លាយ​ជា​ប្រធានប​ទ​ក្តៅ​មួយ​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត ។ បើសិន​ជា​​ពិនិត្យ​ពិភាក្សា​ហើយទទួល​បានការ​​អនុម័ត នោះ​ច្បាប់​នេះ​នឹង​ក្លាយ​ជា​ច្បាប់​ទី​មួយ​នៃ​ប្រទេស​ចិន​ថ្មី​ដែល​ត្រូវ​ដាក់​ឈ្មោះ​ថាជា​ “​​ក្រម” ។ ក្រោម​បរិបទដែល​​ប្រទេស​ចិន​នឹង​សម្រេច​កិច្ច​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​​ធូរធា​របង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ ​សម្រេចផែនការ​​អភិវឌ្ឍន៍​ជាតិ​៥​ឆ្នាំទី ១៣នៅ​ឆ្នាំ​២០២០ ក្រម​​រដ្ឋ​ប្បវេណីមិន​គ្រាន់​តែ​នឹង​មាន​ឥទ្ធពល​យ៉ាង​ជ្រាល​ជ្រៅ​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចិន​ទាំង​អស់​តែប៉ុណ្ណោះទេ ថែម​ទាំង​នឹង​ជំរុញ​​ឱ្យ​ប្រទេស​ចិន​ប្រែ​ក្លាយ​ឧត្តមភាពខាង​ប្រព័ន្ធ​របប​ទៅ​ជា​ប្រសិទ្ធភាព​អភិបាល​កិច្ច​ឱ្យ​បាន​កាន់​តែ​ល្អ ក្នុង​ន័យ​រួម​ចំណែក​ជា​ពុទ្ធិ​របស់​ប្រទេស​ចិន​ក្នុង​ការ​រីក​ចម្រើនខាង​ការ​គ្រប់​គ្រង​តាម​ផ្លូវ​ច្បាប់​របស់​មនុស្សជាតិ ។

    ការ​ពិនិត្យ​ពិភាក្សា​លើ​ក្រម​​រដ្ឋ​ប្បវេណី​ក្នុ​ងមហាសន្និបាត​នៃ​សភាទាំង​ពីរលើក​នេះ ចំខណៈ​ពេល​​គន្លឹះ​របស់​ប្រទេស​ចិន​ដែល​នឹង​សម្រេចគោលដៅ​​​កសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​​ធូរធា​របង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយក្នុង​ឆ្នាំ​នេះ ។

    ទី​មួយ ក្រម​​រដ្ឋ​ប្បវេណី​នឹង​ជំរុញ​ឱ្យ​ប្រទេស​ចិន​​សម្រេចទិស​ដៅអភិវឌ្ឍន៍​ការ​​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​​ធូរធា​របង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ ។

   ទីពីរ ក្រម​​រដ្ឋ​ប្បវេណីជា​លទ្ធផល​ជា​និមិត្តសញ្ញា​ដែល​ប្រទេស​ចិន​ជំរុញនីតិរដ្ឋ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ ។

    ប្រការ​សំខាន់​ជាង​ទៀត គឺ​ក្រម​​រដ្ឋ​ប្បវេណីនេះ​នឹ​ងធ្វើ​​ឱ្យ​ការ​តាក់​តែង​ច្បាប់​មាន​គុណភាព​កាន់​តែ​ខ្ពស់​​ក្នុ​ងន័យ​ជំរុញ​ការ​លើក​កម្ពស់​​ប្រព័ន្ធ​អភិបាលកិច្ច​និងសមត្ថភាព​​របស់​ប្រទេស​ចិន ។

    បើ​មើល​ពី​ប្រវត្តិសាស្ត្រ​អរិយធម៌​របស់​មនុស្សជាតិ​អាច​ឃើញ​ថា ការ​តាក់​តែង​ក្រមអ្វី​មួយ​គឺ​​ជា​និមិត្តសញ្ញា​មួយ​ដែល​អាច​បង្ហាញ​ថា​ប្រទេស​ជាតិ​មួយ​ឬ​ជនជាតិ​មួយ​ដើរ​ឆ្ពោះ​ទៅ​កាន់​ភាព​ថ្កុំថ្កើង​រុង​រឿង ។ អាច​ប៉ាន់​ប្រមាណ​ថា ការ​តាក់​តែង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​ក្រម​​រដ្ឋ​ប្បវេណី​របស់ប្រទេស​ចិន នឹង​ជំរុញ​ដំណើរនីតិរដ្ឋ​ដោយ​គ្រប់​​គ្រង់​ជ្រុង ហើយ​នឹង​គាំពារ​ឱ្យ​បាន​កាន់​តែ​ល្អ​នូវ​ជីវភាព​រស់នៅ​ដ៏​ល្អបវរ​របស់​ប្រជាជន​ចិន​នៅ​ពេល​អនាគត ក៏​ដូច​ជា​ជំរុញ​សមភាព​និង​យុត្តិធម៌​ក្នុង​សង្គម និង​ជំរុញ​អភិបាល​កិច្ច​ចិន​ឱ្យ​កាន់​តែ​មាន​គុណភាព​ខ្ពស់​ផង​ដែរ  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស