郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ជានិច្ចកាលប្រទេសចិនតែងតែជាអ្នកគាំទ្រផលប្រយោជន៍រួមរបស់ពិភពលោកទាំងមូលជាប់រហូត

2020-05-25 15:33:33 cri

   ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​បាន​បើក​ធ្វើ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​ឧសភា លោក​វ៉ាង​អ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​បាន​បង្ហាញ​នូវ​ក្តី​បំណង​របស់​ចិន​ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ក្នុង​បរិបទ​កើត​មាន​វិបត្តិ​សុខាភិបាល​សាធារណៈជា​សកល ក៏​ដូច​ជា​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំពារ​អធិបតេយ្យភាព​ជាតិ​និង​ការ​គិត​ពិចារណាចំពោះ​ការ​អភិវឌ្ឍ​នៅ​ពេល​អនាគត​របស់​ពិភពលោក​ទាំង​មូល​ដែល​បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​ទស្សនៈស្តីពី​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​ជាតិ​ដែល​ផ្តួច​ផ្តើម​ដោយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ចិន។

      ជា​បឋម ប្រឈម​នឹង​បញ្ហា​ជា​ចំណុច​ក្តៅ លោក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​នឹង​ធឹង ជំនឿចិត្ត​លើ​ខ្លួន​ឯងនិង​ប្រកប​ដោយ​វិចារណញ្ញាណ បន្ទាប់​មក លោក​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ពាក់​ព័ន្ធ​នឹង​ហុងកុង​និង​តៃវ៉ាន់​ដោយ​សម​ហេតុផល​និង​មាន​ភស្តុតាងច្បាស់​លាស់ ដើម្បី​គាំពារ​យ៉ាង​មុតមាំ​នូវ​អធិបតេយ្យភាព​ជាតិ ទី​៣ លោក​បាន​លើក​ពី​ផែនការ​ចិនដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​ជា​សកល​មាន​សុក្រឹ​តភាពដែល​បាន​បង្ហាញ​នូវ​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​សង្គម​មនុស្ស​ជាតិ។

      បណ្តា​ប្រទេស​នានា​បាន​រួម​រស់​នៅ​លើ​ភព​ផែន​ដី​តែ​មួយ តាម​ពិត មនុស្ស​ជាតិ​គឺ​ជា​សហគមន៍​រួម​វាសនា​តែ​មួយ មាន​តែ​ការ​មិន​បែងចែកតំបន់​និង​ពូជ​សាសន៍ លុប​បំបាត់​ទស្សនៈ​លំអៀងនិងការ​ចង​គំនុំ និង​ប្រកាន់​ខ្ជាប់សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការនោះ​ទេ ទើប​មនុស្ស​ជាតិ​អាច​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​នៅ​ទីបំផុត​ ហើយទទួល​បាន​ការ​អភិវឌ្ឍ​ថ្មី។ ក្នុង​នាម​ជា​ប្រទេស​ធំ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ ប្រទេស​ចិន​នឹង​បន្ត​រួម​ចំណែក​តាម​លទ្ធ​ភាព​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ជា​សកល ឈរ​នៅ​ជាមួយ​ផល​ប្រយោជន៍​រួម​នៃ​ប្រទេស​នានា​លើ​ពិភពលោកជាប់​រហូត ក៏​ដូចជា​ឈរ​នៅ​ជា​មួយចរន្ត​អភិវឌ្ឍន៍​នៃ​ប្រវត្តិសាស្រ្តផង​ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស