郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា ការគាំពារសន្តិសុខជាតិគឺជាសិទ្ធិអំណាចនិងតួនាទីនៃមជ្ឈិមចិន

2020-05-25 16:07:01 cri

    នៅវេលាម៉ោង ៣ រសៀសថ្ងៃទី ២៤ ខែ ឧសភា កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស​ចិន​នីតិកាល​ទី​ ១៣​ បាន​រៀបចំធ្វើ​សន្និសីទសារព័ត៌មាន​នៅ​វិមាន​សភា​ប្រជាជន​ចិន ។ 

      ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធនឹងហុងកុង លោក វ៉ាងអ៊ី 
សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិនបាន​ថ្លែងថា​ការគាំពារសន្តិសុខ​ជាតិគឺជាសិទ្ធិអំណាចនិង​តួនាទីនៃមជ្ឈិមចិន ​ដែល​ប្រទេសណាមួយ​ក៏អនុវត្តបែបនេះ ។ មជ្ឈិមចិន​បានផ្តល់​សិទិ្ធ​ឱ្យ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​តាក់តែ​​ច្បាប់​ដោយខ្លួនឯងយោង​​តាម​មាត្រា ទី ២៣ នៃ​ច្បាប់មូលដ្ឋាន ​ ដើម្បី​បំពេញ​ករណីកិច្ចថ្លែង​ក្នុង​​​រដ្ឋធម្មនុញ្ញរបស់ហុងកុង ​ប៉ុន្តែ​នេះវាមិនរំខាន់​ដល់​មជ្ឈិមចិនដែល​​បន្តកសាង​ប្រព័ន្ធ​ច្បាប់​និងយន្តការ​អនុវត្ត​ដែល​គាំពារ​សន្តិសុខ​ជាតិ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​និង​តម្រូវការ​នោះទេ​​​។ រដ្ឋាភិបាលមជ្ឈិម​ចិន​​​មាន​ទំនួល​ខុសត្រូវ​ធំបំផុត​និង​ចុងក្រោយបំផុត​ចំពោះ​សន្តិសុខជាតិនៃ​តំបន់​រដ្ឋបាល​មូលដ្ឋាន​ទាំងអស់​ នេះគឺជា​ទ្រឹស្តី​និង​គោលការណ៍​ជា​មួលដ្ឋាន​​នៃ​អធិបតេយ្យភាពជាតិ ​​​ក៏ជា​ការ​អនុវត្តជា​ទូទៅរបស់​ប្រទេស​នានា​នៅ​លើ​ពិភពលោកផងដែរ ៕

អ្នកបកប្រែ:郭翔青

ពិភាក្សា()