翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Margaret Chan Fung Fu-chun ៖ ការប្រើមធ្យោបាយបច្ចេកវិទ្យាដើម្បីយកជ័យជម្នះលើជំងឺឆ្លងត្រូវការពេលវេលាទៀត

2020-05-25 15:47:27 cri

      នៅ​វេលា​ម៉ោង ៩ ព្រឹក​​ថ្ងៃទី ២៤ ខែ​ឧសភា កិច្ច​ប្រជុំ​​ពេញ​អង្គ​លើក​ទី ២ នៃកិច្ច​ប្រជុំ​​លើក​ទី ៣ នៃ​មហាសន្និបាតប្រឹក្សា​នយោបាយ​​ទូទាំង​ប្រទេសចិន​និតីកាលទី ១៣ បាន​បើក​ធ្វើ​នៅ​វិមាន​សភា​ប្រជាជន​ចិន ។ លោកស្រី​ Margaret Chan Fung Fu-chun សមាជិក​ប្រឹក្សា​នយោបាយប្រជាជន​​ទូទាំង​ប្រទេសចិននិង​ជា​អតីត​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បានលើក​​មតិយោបល់​អំពី​ការ​រួមសហការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​​ក្នុង​ក្របខ័ណ្ឌទូទាំង​ពិភពលោក​​និងការ​យល់​ឃើញ​អំពី​​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​​ ។

图片默认标题_fororder_微信图片_20200525154711

      លោកស្រី​ Margaret Chan Fung Fu-chun បាន​ថ្លែង​ថា វីរុស​COVID-19​លើក​នេះ​ជា​វីរុសឆ្លង​សាហាវ​​បំផុត​ ។ វីរុស​COVID-19​មាន​លក្ខណៈ​ចម្លង​ខ្លាំង​ជាងជំងឺ​​គ្រុន​ផ្តាសាយ​ឆ្លង​ ដែល​ងាយចម្លង​គ្នាទៅមក​​ក្នុង​ករណីដែល​​មាន​មនុស្សជុំ​គ្នា​ច្រើន រីឯ​អត្រា​ស្លាប់គឺ​​ខ្ពស់​ជាងជំងឺ​គ្រុនផ្តាសាយ​H1N1 ១០ ដង​ ។ វីរុស​នេះ​អាចសម្ងំលាក់ខ្លួន​ក្នុងរាងកាយ​មនុស្ស​​​​រយៈពេល​យូរ​ ព្រមនិង​ការ​ចម្លង​​ទៅមនុស្ស​ហើយ​​គ្មាន​រោគសញ្ញា ហេតុនេះ​ហើយ​​វិធានការ​បង្ការ​និង​គ្រប់គ្រង​ធម្មតា​ពិបាក​​ទទួល​បាន​ប្រសិទ្ធភាព ។ បច្ចុប្បន្ន មនុស្ស​​យើង​មិន​ទាន់​​បាន​ស្គាល់ច្បាស់​​ពី​វីរុស​COVID-19ទេ​ ការ​សិក្សា​ស្រាវជ្រាវនិង​ផលិត​ថ្នាំ​ព្យាបាល​និង​វ៉ាក់សាំងកំពុង​បន្ត​អនុវត្ត​ ការ​ប្រើ​មធ្យោបាយ​បច្ចេកវិទ្យា​យក​ជ័យ​ជម្នះលើ​​ជំងឺ​ឆ្លង​ត្រូវការ​ពេលវេលាទៀត​​ ហេតុ​នេះ​ទង្វើ​ណា​ដែល​មាន​ការ​ធ្វេស​ប្រហែស​ ឬបន្ធូរដៃ​ក្នុង​ការ​ទប់​ទល់​ជំងឺ​ឆ្លង​​ គឺ​សុទ្ធតែ​អាច​ក្លាយ​ជា​ផលវិបាកជា​លក្ខណៈគ្រោះ​​មហន្តរាយ​ដែល​ពិបាក​ដោះស្រាយ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស