郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាង យី អះអាងថា ចិននិងអាមេរិកសុទ្ធតែត្រូវមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក គួរតែដោះស្រាយទំនាក់ទំនងទ្វេភាគីក្នុងអាកប្បកិរិយាមានទំនួលខុសត្រូវចំពោះមនុស្សជាតិ

2020-05-25 14:49:19 cri

    ថ្ងៃទី ២៤ ខែ​ឧសភា លោក វ៉ាង់​ យី សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ចិន​និង​អាមេរិក​សុទ្ធ​តែ​ត្រូវ​មាន​​ទំនួលខុស​ត្រូវ​សំខាន់​ចំពោះ​ពិភពលោក ហេតុ​នេះ​ហើយ​គួរតែ​ដោះ​ស្រាយ​ទំនាក់​ទំនងទ្វេភាគីក្នុ​ង​អាកប្បកិរិយា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​មនុស្សជាតិ​​ ។

    នៅ​ថ្ងៃ​ដដែល កិច្ច​ប្រជុំ​លើក​ទី​៣​នៃ​មហា​សន្និបាត​​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ បាន​បើក​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ។ ពេល​ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន លោក វ៉ាង​ យី​បាន​លើក​ឡើង​ថា ចិន​និង​អាមេរិក​សុទ្ធ​តែ​ត្រូវ​មាន​​ទំនួល​ខុស​ត្រូវ​សំខាន់​​ចំពោះ​ពិភពលោក ហេតុ​នេះ​គួរតែ​ដោះ​ស្រាយ​ទំនាក់​ទំនងទ្វេភាគីក្នុ​ងអាកប្បកិរិយា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​មនុស្សជាតិ​​ ។ ​ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​អាមេរិក​​ ដើម្បី​បង្កើត​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ប្រកប​ដោយ​ភាព​សម្រប​សម្រួល កិច្ច​សហប្រតិបតិ្តការ​និង​ស្ថិរភាព ក្នុង​ស្មារតី​មិន​ប៉ះ​ទង្គិច​គ្នា មិន​បដិបក្ខ​គ្នា គោរពគ្នា​ទៅ​វិញ​ទៅ​មក​​ ធ្វើ​​កិច្ច​សហប្រតិបតិ្តការនិង​ឈ្នះ-ឈ្នះ ។

    ទាក់​ទិន​នឹង​បច្ចុប្បន្នភាព​និង​អនាគត​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក លោក វ៉ាង​ យី​បាន​លើក​ឡើង​ថា ប្រទេស​ចិន​បាន​ផ្តួច​ផ្តើម​គំនិត​ជាប់​រហូត​ថា ប្រទេស​ចិន​ចិន​និង​អាមេរិក​មាន​ទំនាក់​ទំនង​ល្អ​នឹងអា​ចផ្តល់​​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក ការ​ធ្វើ​បដិបក្ខ​គ្នា​នឹង​មាន​ផល​ប៉ះពាល់​ទាំងសងខាង​ នេះ​ជាការ​បូក​សរុប​​​ពី​មេរៀន​និង​បទ​ពិសោធន៍​រាប់​សិប​ឆ្នាំ​កន្លង​មក វា​មាន​តម្លៃ​សម្រាប់​ភាគី​ទាំង​ពីរ​ចង​ចាំ​ជា​រៀង​រហូត ។ តាម​ពិត ចិន​និង​អាមេរិក​ពិត​ជា​មាន​ការ​ខ្វែងគំនិត​​គ្នា​លើ​ចំណុច​ជា​​ច្រើនមែន​ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថាគ្មាន​ឱកាស​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​នោះ​ឡើយ ។ ព្រម​ជា​មួយ​គ្នា​ដែរ ប្រទេស​ចិន​ក៏​ចាំ​បាច់​ត្រូវ​គាំពារ​អធិបតេយ្យភាព​និង​បូរណភាពទឹក​ដី​របស់ខ្លួន​ គាំពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុងការ​​អភិវឌ្ឍ​ ក៏​ដូច​ជា​គាំពារ​តួនាទី​និង​សេចកី្ត​ថ្លៃ​ថ្នូរ​របស់​ប្រជាជនចិន​ដែល​ទទួល​បាន​តាម​រយៈ​ការ​តស៊ូយ៉ាង​លំបាក​លំបិនផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស