ថ្ងៃទី២៤ ខែឧសភា ពេលអញ្ជើញចូលរួមការពិគ្រោះពិភាក្សានៃគណៈប្រតិភូខេត្តHubei លោកស៊ីជីនភីងថ្នាក់ដឹកនាំកំពូលនៃប្រទេសចិនបានថ្លែងថា ខណៈពេលទប់ស្កាត់ជំងឺកូវីដ-១៩ ប្រព័ន្ធសុខាភិបាលសាធារណៈនិងប្រព័ន្ធសេវាសុខាភិបាលរបស់ប្រទេសចិនបានដើរតួនាទីសំខាន់ តែដ៏បានបង្ហាញពីចំណុចខ្វះខាតដែរ ហេតុនេះត្រូវលើកកម្ពស់សមត្ថភាពស្ទង់ពិនិត្យផ្តល់សញ្ញាព្រមានជាមុនព្រមនិងប្រតិកម្មបន្ទាន់ចំពោះជំងឺកូវីដ-១៩ ធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធជួយសង្គ្រោះនិងព្យាបាលក្នុងបរិបទកើតមានករណីជំងឺឆ្លងធំៗ។
លោកក៏គូសបញ្ជាក់ទៀតថា ត្រូវធ្វើកំណែទម្រង់ប្រព័ន្ធបង្ការនិងគ្រប់គ្រងជំងឺឆ្លង ធ្វើឱ្យសេវាកម្មសុខាភិបាលសាធារណៈកាន់តែមានសុក្រឹតភាព ធ្វើឱ្យកាន់តែប្រសើរឡើងនូវរបបធារារ៉ាប់រងផ្នែកជំងឺធ្ងន់និងរបបផ្តល់ជំនួយសង្គ្រោះ ពន្លឿនការកសាងប្រព័ន្ធច្បាប់សុខាភិបាលសាធារណៈប្រកបដោយវិទ្យាសាស្ត្រនិងដំណើរការដោយប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធអនុវត្តច្បាប់ផ្នែកបង្ការនិងគ្រប់គ្រងជំងឺឆ្លងប្រកបដោយទំនួលខុសត្រូវនិងកាតព្វកិច្ចច្បាស់លាស់និងធ្វើឱ្យរបៀវារៈផ្សេងៗមានស្តង់ដារ៕