翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក LuoJie តំណាងប្រជាជននៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនថ្លែងថា ខេត្តហូប៉ីបានសង្គ្រោះនិងព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ដែលមានអាយុលើសពី៨០ឆ្នាំជាង៣៦០០នាក់ដោយជោគជ័យ

2020-05-25 15:41:34 cri

      លោក LuoJie តំណាងប្រជាជន​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននិង​ជា​ប្រធាន​មន្ទីរពេទ្យ​ថៃហឺនៅ​ក្រុង​សឺយេនខេត្ត​ហូ​ប៉ី​ប្រទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ពេល​ថ្មី​ៗ​នេះថា​ អំឡុង​ពេល​​​រីករាល​ដាល​នៃជំងឺ​កូវីដ​១៩​ បុគ្គលិក​ពេទ្យ​ជា​ច្រើននៅ​ប្រទេស​ចិន​បាន​យក​ចិត្តទុក​ដាក់​អស់​ពី​កម្លាំងកាយចិត្ត​ដើម្បី​ការពារ​អាយុ​ជីវិតរបស់​មនុស្សគ្រប់​រូប​ បាន​សង្គ្រោះនិង​ព្យាបាលដោយ​ជោគ​ជ័យ​នូវ​​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​ជា​មនុស្ស​ចាស់​ជរាមានវ័យ​លើសពី​៨០​ឆ្នាំ​ចំនួន​ជាង​៣៦០០នាក់​ ក្នុង​នោះមនុស្ស​ចាស់​ជរាដែល​មាន​វ័យ​លើសពី​​១០០​ឆ្នាំ​មាន​៧នាក់។

图片默认标题_fororder_微信图片_20200525154053

       លោក LuoJie  បាន​ថ្លែងថា​ ប្រជាជន​ខេត្ត​ហូប៉ី​ចំនួ​ន​៦ពាន់​១រយ​ម៉ឺននាក់​មិន​អាច​បំភ្លេច​បាននូវ​ម៉ាស់ម៉ាកនិង​សម្លៀក​បំពាក់​ការពារ​នីមួយ​ៗដែល​ផ្ញើមក​ពី​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​ក្នុង​គ្រាដ៏​លំបាករបស់​ខ្លួន​នោះទេ ​  ព្រម​និង​បន្លៃ​​ផ្លៃឈើ​ដែលបានដឹក​ជញ្ជូនមក​ពី​គ្រប់​ទី​កន្លែងក្នុង​ប្រទេស​ក្នុង​អំឡុងពេល​បិទ​ទីក្រុង។​ លោក LuoJie បានអញ្ជើញ​​ជាពិសេស​ចំពោះអ្នក​ដែល​ធ្លាប់ផ្តល់​​ជំនួយ​ ផ្តល់ការគាំទ្រ​និង​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ខេត្ត​ហូប៉ី​មក​ ​ទស្សនា​ខេត្តហូប៉ី​ដែល​កំពុង​ស្តារភាពរស់​រវើក​និង​សោភ័ណភាព​ឡើង​វីញ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស