王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ី៖ ការចោទប្រកាន់ដែលថាប្រទេសចិនឆ្លៀតយកឱកាសជំងឺឆ្លងទៅពង្រីក វត្តមាននៅសមុទ្រចិនខាងត្បូងគឺគ្មានភស្តុតាងទាល់តែសោះ

2020-05-25 15:15:05 cri

      ថ្ងៃទី២៤ខែឧសភា​ ​លោក​វ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ​និងជា​រដ្ឋមន្រ្តីការ​បរទេស​ចិន​បាន​ថ្លែងនៅក្រុងប៉េកាំង​ថា​ ​ការ​ចោទប្រកាន់​ដែលថា​ប្រទេសចិន​ឆ្លៀតយក​ឱកាស​ជំងឺ​ឆ្លងទៅពង្រីក​​វត្តមាននៅ​​សមុទ្រ​ចិន​ខាងត្បូង​គឺ​គ្មានភស្តុតាងទាល់តែសោះ​។

      នាថ្ងៃដដេល​ ​សន្និសីទលើកទី​៣នៃ​មហាសន្និបាត​សភាតំណាងប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាលទី១៣​បាន​បើកធ្វើ​សន្និសីទកាសែត​។​ ពេល​ឆ្លើយតបនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ ​លោក​វ៉ាងអ៊ីបានថ្លែង​ថា​ ​មួយ​រយៈកន្លងទៅនេះ​ ​ប្រទេសចិន​បាននិង​កំពុងប្រមូលផ្តុំកម្លាំង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាននានា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩​ ​ភាគីទាំងពីរបាន​ផ្តល់ការ​គាំទ្រដល់​គ្នានិង​ជួយ​យកអាសាគ្នា​ ដែល​បាន​បង្កើន​ទំនុកចិត្ត​លើ​គ្នា​។​ នាវា​និង​យន្តហោះ​ដែល​ផ្ទុកដោយ​សម្ភារៈសម្រាប់​ទប់ទល់​នឹង​ជំងឺឆ្លង​បានបើកបរ​និង​ហោះហើរ​ទៅវិញទៅមកនៅ​តំបន់សមុទ្រចិនខាងត្បូង​ ​ដែលធ្វើ​ឱ្យ​សមុទ្រ​ចិន​ខាងត្បូង​ក្លាយទៅជា​តំបន់សម្រាប់​​ចិន​និងអាស៊ាន​សហការ​គ្នា​និង​ជួយ​យក​អាសាគ្នា​ដើម្បីរួមគ្នា​ទប់ទល់នឹង​ជំងឺឆ្លង​។ ​ប៉ុន្តែ​ប្រទេស​ក្រៅតំបន់​មួយ​ចំនួន​តូច​បែរជា​ចាត់បញ្ជូនបន្ថែម​នូវ​យន្តហោះ​យោធា​និង​វានាចម្បាំង​ទៅកាន់សមុទ្រចិនខាងត្បូង​ជាបន្តបន្ទាប់​ ​ញុះញង់បំបែកបំបាក់​​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ជាញឹកញាប់ ​ដើម្បី​បំផ្លាញស្ថិរភាព​នៃ​សមុទ្រចិនខាងត្បូងដែល​បានដោយ​មិនងាយ​។ ​ទង្វើ​បែបនេះ​គឺ​មាន​ចេតនា​អាក្រក់​និង​គួរឱ្យ​ស្អប់ខ្ពើម​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស